ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ត ស្ដីទី និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានជូនជាអំណោយគ្រែសម្រាប់អ្នកជម្ងឺចំនួន១០០គ្រែជូនដល់ក្នុងស្រុក…! ចេញផ្សាយថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ÷ ថ្ងៃសុក្រ ១០រោច ខែទុតិយសាឍ ឆ្នាំខាល បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣
លោក គិម វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកសូទ្រនិគម បានបើកកម្មវិធីប្រគល់គ្រែសម្រាប់អ្នកជម្ងឺចំនួន ១០០គ្រែ ដែលជាអំណោយរបស់ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ត ស្ដីទី និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ទៅដល់មណ្ឌលសុខភាព ទាំង ១០ឃុំ ក្នុងស្រុកសូទ្រនិគម តាមរយៈរដ្ឋបាលស្រុកសូទ្រនិគម និង សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសូទ្រនិគម ដោយមានការចូលរួមពី លោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក លោក អភិបាលរងស្រុក នាយករដ្ឋបាលស្រុក ស.ស.យ.ក. ស្រុក លោក លោកស្រី ប្រធានមណ្ឌលសុខភាព ទាំង ១០ឃុំ ព្រមទាំងមន្រ្តីចំណុះជំនាញសាលាស្រុក កម្មវិធីបានរៀបចំឡើងនៅក្នុងបរិវេណសាលាស្រុកសូទ្រនិគម។