ល្បែងសុីសងជល់មាន់ តាមទូរទស្សន៍អនឡាញ បានរីករាលដាលក្នុងស្រុកសំពៅលូន សមត្ថកិច្ចរក្សាភាពស្ងាត់ស្ងៀម
ខេត្តបាត់ដំបង៖ យោងតាមសេចក្តីរាយការណ៍ ល្បែងភ្នាល់សុីសងជល់មាន់ តាមទូរទស្សន៍អនឡាញ កំពុងដំណេីការដោយរលូនជាច្រើនកន្លែងនៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ប្រភពក្រុមអ្នកដែលញៀនល្បែងទាំងនោះបានចេញពីកន្លែងលេងមកនាំគ្នានិយាយថា ចាញ់អស់៣០មុឺនឬ៤០មុឺនចូលតែមួយភ្លែត ចុះទំរាំ ចូលរាល់ថ្ងៃអស់ប៉ុន្មានទៅ ? បញ្ហានេះប្រាកដណាស់ច្បាស់ជានាំទុកដល់ក្រុមគ្រួសារប្រពន្ធកូន ជាក់ជាមិនខានឡើយ ព្រោះតែចាញ់ល្បែងភ្នាល់សុីសង កើតចេញទៅជាអំពើហង្សារ។ល។
សេចក្តីរាយការណ៍បន្ថែម ចំពោះល្បែងដែលកំពុងរីករាលដាលបើកលេងដោយសេរីខាងលើនេះសមត្តកិច្ចពាក់ពន្ធ័ខាងលើនេះមិនឃេីញមានការបង្ក្រាបទល់តែសោះ ធ្វើអោយមហាជនរិះគន់ចំៗថា ប្រហែលជាអាចទទួលបានលាភសក្ការៈ ពីម្ចាស់ទីតាំង បើកល្បែងនេះហើយមើលទៅ ដោយផ្តូរជាថ្នូរ ទើបគ្មានការបង្រ្កាបនឹងទប់ស្កាត់ចំពោះល្បែងដែលកំពុងកើតឡើងក្នុងមូលរដ្ឋានរបស់ខ្លួនទៅវិញ ។
ប្រភពបន្តថា ល្បែងសុីសងខាងលើនេះបានបើកលេងដោយសេរី បែរជាសមត្ថកិច្ចស្រុកសំពៅលូន មិនអនុវត្ថតាមបទបញ្ជារបស់ថ្នាក់លេីហេីយយកសុវត្ថិភាពភូមិឃុំដែលថ្នាក់លេីដាក់មកទុកក្រោយខ្នងយ៉ាងរំភេីយ ។ សូមបញ្ជាក់ថាទីតាំង បនល្បែងទាំងនោះ ស្ថិតនៅក្បែរ អធិការស្រុកតែម្តងចំងាយ១០០ម៉ែត្រ នឹងទីតាំងមួយកន្លែងទៀតស្ថិតនៅក្រោយផ្សារបូរីតាមផ្លូវអគ្គិសនីនឹងទីតាំងមួយទៀតស្ថិតនៅជិតផ្សារសំពៅលូន ផ្លូវចូលតាមការាស់សាំងបេនឡានស្ដាំដៃកន្លែងលក់កាហ្វេជិតកន្លែងកាត់សក់ ដោយមានក្រុមញៀនល្បែងចូលលេងជារៀងរាល់ថ្ងៃ ។
ប្រជាពលរដ្ឋដែលស្អប់ខ្ពើមល្បែងសុីសង សំណូមពរដល់ លោក វរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន សូមមេត្តាមានវិធានការបង្រ្កាប ទីតាំងបនល្បែងជល់មាន់តាមទូរទស្សន៍ អនឡាញភ្នាល់សុីសងទាំង៣ទីតាំងនេះផងទាន ដើម្បីពង្រឹងសន្តិសុខសង្គមក្នុងការរស់នៅរបស់ប្រជាពលរដ្ឋដោយគ្មានល្បែងសុីសងកើតមានដែលបណ្តាលឲ្យកើតមានអំពើអាណាចាផ្សេងៗកើតចេញឡើងដោយសារតែល្បែងខាងលើនេះ ៕
