ពិតជាមិនធម្មតាមែន ! តើបុគ្គល ឈ្មោះ ជិន ជានរណា? មានអំណាចធំប៉ុណ្ណា? បានជាកាងល្បែងនិងបើកលេងល្បែងសុីសងយ៉ាងពេញបន្ទុក ក្នុងស្រុកសំពៅលូនដោយគ្មានសមត្ថកិច្ចណាហ៊ានក្អកជាមួយគេឡើយ
ខេត្តបាត់ដំបង៖ មហាជនក្នុងស្រុកសំពៅលូន លាន់មាត់ថា ចាប់តាំងតែពីឆ្នាំ២០២៤ រហូតដល់ ២០២៥ ខ្ងល់ថា តើបុគ្គល ឈ្មោះ ជិនម្នាក់នេះបើកល្បែងមាន់ជល់អនឡាញ កក្រើកក្នុងស្រុកសំពៅលូន បានដោយសេរី តើបុគ្គលនេះមានអំណាចធំប៉ុណ្ណា ឬ មួយធំជាងអាជ្ញាធរសមត្ថកិច្ច ស្រុកសំពៅលូន ហើយអ្នកណានៅក្រោយខ្នងរូបគេ ទើបសមត្ថកិច្ច ស្រុកសំពៅលូន រហូតដល់ថ្នាក់ខេត្ត ក៍មិនហ៊ានក្អកជាមួយបុគ្គលខាងលើនេះដែល ។ រាល់ថ្ងៃនេះបនល្បែងសុីសងរបស់គេបានពង្រាយក្នុងស្រុកសំពៅលូន មានក្រុមអ្នកញៀនល្បែងចូលមកលេងគ្រប់ទិសទី ពពាក់ពពួន ហ៊ោ កញ្ជៀវ ត្រហឹងអើងកងសប្បាយ ខ្លាំងណាស់មិនខ្វល់ពីការរំខានដល់ពលរដ្ឋដែលរស់នៅក្បែរឡើយ ។
ករណីមានបនល្បែងខាងលើនេះមហាជនសង្ស័យ៖ ឈ្មោះ ជិន បានប្រើទឹកលុយទិញទឹកចិត្តមេៗអស់ហើយទេដឹង បានបណ្តោយអោយកើតមានល្បែងយ៉ាងនេះ ដែលបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា បើម្ចាស់ទឹកដីមិនបើដៃអោយ ក៍មេបនល្បែងមិនអាចធ្វើព្យុះភ្លៀងបានដែល ។
ជាក់ស្តែង កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ភ្នាក់ងារព័ត៌មានយើង បានតាមឃ្លាំមើលចំពោះ ទីតាំងបនល្បែងចំនួន៣ទីតាំងនេះ គឺកំពុងតែដំណើរការ បើកលេងភ្នាល់សុីសង យ៉ាងសប្បាយ ដែលទីតាំង ទី១ស្ថិតនៅ ផ្ទះលក់កាហ្វេនៅជិតអធិការស្រុកសំពៅលូន តែម្តង ចម្ងាយប្រហែល ១០០ ម៉ែត្រ តែប៉ុណ្ណោះ ទីតាំងទី២នៅខាងក្រោយផ្សារបូរីចូលតាមផ្លូវអគ្គិសនីស្រុកសំពៅលូន ។
ទីតាំងទី៣ ខាងក្រោយការ៉ាស់សាំង ជាប់កន្លែងកាត់សក់ គឺមានក្រុមអ្នកញៀនល្បែងប្រមូលផ្តុំគ្នាផ្ទាល់ចាក់លុយដោយត្រជាក់ថ្លើម ។ កាលពីព្រឹកថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១១នឹង២១នាទី បណ្តាញព័ត៍មានយើងបានរាយការណ៍នឹងសួរនាំទៅលោក វរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន អំពីល្បែងសុីសងនេះលោកឆ្លើយថា ចាំអោយកម្លាំងជំនាញរបស់លោកចុះទៅមើល ប្រសិនបើពិតមែនលោកនឹងមានវិធានការបន្ត មួយសន្ទុះក្រោយមក ក៍មានលេខទូរសព្ទ័ពិសេសមួយបានខលមកអ្នកសារព័ត៍មាន ដោយសុំអោយយោកយល់ យកបាយទឹកព្រេងសាំងទៅ តែអ្នកសារព័ត៍មាន មិនបានទទួលបាយទឹកព្រេងសាំងអីនោះទេ ហើយមកដល់ម៉ោងនេះនៅមិនទាន់ឃើញមានការទប់ស្កាត់បង្រ្កាបទីតាំងខាងលើនេះនោះទេ ។
ប្រជាពលរដ្ឋសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង មេត្តាពិនិត្យមើលមន្ត្រីក្រោមឱវ៉ាតផងនិងដាក់បទបញ្ជាបង្ក្រាប ល្បែងភ្នាល់សុីសងខាងលើនេះផងទាន់ ! ព្រោះថា បើថ្នាក់លើនៅតែមិនអើពើទៀតទេ សមត្ថកិច្ចមូលដ្ឋាន មេប៉ុស្តិ៍ និង អធិការ គឺត្រូវថ្នាំសណ្តំទាំងអស់មិនធ្វើការបង្ក្រាប នោះទេ ។
ប្រភពបន្តថា ពេលណាសារព័ត៍មាន បានចេញផ្សាយ ម្តងៗពេលនោះគេឃើញមានសមត្ថកិច្ចចុះបង្អើលត្រឹមមួយដង្ហើមចង្រិតតែប៉ុណ្ណោះ រួចមកក៍លើសដើមទៅទៀត ហើយ ថា បុគ្គលឈ្មោះជិន នេះជាមេកាងល្បែងសុីសងដ៏ធំប្រចាំខេត្ត ស្រុក សំពៅលូនផងដែរ ហើយអាចនិយាបានថាជាស្តេចកាងល្បែងប្រចាំខេត្តបាត់ដំបងតែម្តង។
ពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងប្រើកណ្តាប់ដៃដែកបង្ក្រាប បនល្បែងសុីគ្រប់ប្រភេទ នៅក្នុងស្រុកសំពៅលូន នេះអោយអស់ជាក់ជាពុំខាន ដើម្បីស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង ៧ចំនុច ដែលក្រសួងមហាផ្ទៃដាក់ជូនអោយមន្ត្រីថ្នាក់ក្រោមជាតិអនុវត្ត ជូនប្រជាពលរដ្ឋដោយលុបបំបាត់ចំពោះល្បែងសុីសង អោយអស់ ព្រោះល្បែងសុីសងនេះហើយបង្ករអោយកើតចេញជា អំពើ អាណាចា ចោរឆក ចោរប្លន់ បងតូចបងធំ អំពើហឹង្សា គ្រឿងញឿន ។ល។ ដែលចេញពីបនល្បែងតែម្តង ដូចសុភាសិតពោលថា ពេលឈ្នះមុខខ្លាញ់ ពេលណាចាញ់មុខសេះអស់តំរិះ បើមិនលួច ក៏ប្លន់ ៕
រាយការណ៍ដោយ៖ លោក ចាន់ ជឿន ប្រចាំខេត្តបាត់ដំបង ភ្នាក់ងារសារព័ត៌មាន ពន្លឺខ្មែរអមតៈ នឹងសហការណ៍ជាមួយ សារព័ត៌មានសៀមរាបទាន់ហេតុការណ៍ ហៅកាត់(STN) ។ សារព័ត៌មាន ខេមេឌៀ ។
