ឃាត់ខ្លួនបានហើយជនសង្ស័យ០៣នាក់ គាស់បន្ទប់ជួលស្រ្តីម្នាក់យកប្រាក់អស់៣ម៉ឹនដុល្លារអាមេរិច

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ ៣នាក់ ជាបន្តបន្ទាប់ ករណីលួចមានស្ថានទម្ងន់ទោស(កាប់គាស់ទម្លុះទម្លាយ និងសមគំនិតអំពើលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម (ឆ្កិះសោបន្ទប់ជួលលួចប្រាក់ចំនួន ៣០០០០ដុល្លារ នៅចំណុចបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង :៣០នាទីទាបភ្លឺ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ការឃាត់ខ្លួននេះ បានធ្វេីឡេីងនៅវេលាម៉ោង ១៨និង៣០នាទី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមបទបញ្ជា ឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

ជនសង្ស័យទាំង ៣នាក់នោះ ដំបូងសមត្ថកិច្ចឃាត់បានចំនួន ១នាក់នៅចំណុចផ្លូវK5 ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សកែវរាជធានីភ្នំពេញ និងជនសង្ស័យ២នាក់ (ស្រី១នាក់) ឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ៦ ខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ ឆោម ទិត្យរង្សី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ មុខមិនពិតប្រាកដ ផ្ទះលេខF ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ(មានសារធាតុញៀន) ឈ្មោះ យឹម ស្រីប៉ុច ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (មានសារធាតុញៀន) ធ្លាប់ជាប់ពន្ធនាគារ១លើក, ឈ្មោះ អាន វិនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ធ្លាប់ជាប់ពន្ធនាគារ ១លើក។ ចំណែកជនរងគ្រោះឈ្មោះ អេង លាងហៀង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញមុខរបរ បុគ្គលិកហាង។

ចំពោះសម្ភារដកហូត រួមមាន ម៉ូតូចំនួន១គ្រឿងម៉ាក ADV ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1MB5101, ទូរសព្ទចំនួន០៣គ្រឿង, លោហៈធាតុខ្សែក ប្រវែង៥៥ សង់ទីម៉ែត្រ ចំនួន១ខ្សែមានបន្តោងរូបយុទ្ធនាការ, លោហៈធាតុប្រភេទខ្សែដៃ ប្រវែង១៨សង់ទីម៉ែត្រ, លោហ:ធាតុប្រភេទចិញ្ចៀន ១វង់, ប្រាក់ចំនួន ២១០០ដុល្លារ, ប្រាក់ចំនួន ១០២៤០០០យេន។ បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប៕