(គេហទំព័រពន្លឺខ្មែរអមតៈ)វីវរហើយលោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោងត្រូវបានដកចេញពីតំណែង ដោយសារប្រព្រឹត្តអំពើពុករលួយឲ្យឈ្មួញសាងសង់ផ្ទះលើចំណីផ្លូវសាធារណៈ

ចេញផ្សាយថ្ងៃអង្គារ៍ ទី១២ ខែតុលា ឆ្នាំ២០២១

ការិយាល័យនិពន្ធ 017778289/0882476167

ខេត្តកំពង់ធំ៖  បែកធ្លាយក្លិនស្អុយចេញពីការិយាល័យភូមិបាលស្រុកស្ទោង ថាអាងតែខ្លួនជាប្រធានភូមិបាលស្រុក  ឃុបឃិតគ្នាជាមួយនិង ឈ្មួញឲ្យសាងសង់ផ្ទះលើចំណីផ្លូវជាតិលេខ6 និងជាតំបន់ហាមឃាត់ មិនឲ្យសាងសង់ផ្ទះសំបែង ឬសាងសង់សំណង់រ៉ឺង.ព្រោះជាចំណីផ្លូវសាធារណ: ដែលរាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតិឲ្យមានការសាងសង់ឡើយ។ 

ប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថា  មានពួកនាយទុនជាច្រើននាក់បានឆ្លៀតឱកាស ក្នុងអណ្ណត្តិលោក លោកលឹម ប៊ុនហេង  ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់និងភូមិបាលស្រុកស្ទោង បានឃុបឃិតប្រព្រឹត្តអំពើពុករលួយ សាងសង់ផ្ទះលើដីហាមឃាត់ជាច្រើនគ្រួសារ ដើម្បីបន្តបើកហាងលក់ទំនិញជាបន្តបន្ទាប់ ដែលជាទង្វើខុសច្បាប់ផ្ទុយពីអនុក្រឺត្យណែនាំរបស់រាជរដ្ឋាភិបាល ។

ប្រភពបែកធ្លាយពីសាលាស្រុកស្ទោងបានទម្លាយថា លោក លឹម ប៊ុនហេង  ប្រធានការិយាល័យភូមិបាលស្រុកស្ទោង និងលោក ភន សំហូត ស្មៀនឃុំបន្ទាយស្ទោង ត្រូវបានប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងមន្រ្តីសាលាស្រុក រួមទាំងប្រជាពលរដ្ឋផ្តិតមេដៃដកហូតតំណែង ទី១លោក លោក លឹម ប៊ុនហេង  ប្រធានការិយាល័យភូមិបាលស្រុកស្ទោង មកជាមន្រ្តី លោកភន សំហូត ស្មៀនឃុំបន្ទាយស្ទោង មកជាមន្រ្តីបំរើការងារនៅសាលាស្រុក ការដក់តំណែងនេះ គឺបណ្តាលមកពីលោក ទាំងពីមិនមកធ្វើការនៅការិយាល័យ បែរជាយកផ្ទះផ្ទាល់ខ្លួនធ្វើជាកន្លែងធ្វើការ និងប្រព្រឹត្តអំពើពុករលួយ។

ចំណែកបែកធ្លាយក្លិនស្អុយ ដោយសារលោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង ប្រព្រឹត្តនោះគឺបានធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្ត ដោយសារដើរគៀបសង្កត់ប្រជាពលរដ្ឋ បង្ករឲ្យមានការរិះគន់យ៉ាង ច្រើនថា បានរត់ការដើម្បីកាត់ប្លង់ដី យកលើសពីកំរ៉ៃសេវាដែលអន្តរក្រសួងបានប្រកាស បង្ករអំពើពុករលួយយ៉ាងខ្លាំង ដូចជាកាត់ប្លងដីមូយប្លង់ ត្រូវអស់លុយពី ៨០០រហូតរាប់ពាន់ដុល្លា ១០០០ដុល្លាឡើង ចំណែកអ្នកសាងសង់ផ្ទះ យកពីគេ ៥០០ រហូតដល់៣០០០ដុល្លា និងបានលុយក្រៅដែលជាថ្នូរនិងការឲ្យសាងសង់ផ្ទះលើដីចំណីផ្លូវ រួមទាំងធ្វើការដើរលើកបង្វិចតាម ដូចមន្រ្តីឥតក្របខ័ណ្ឌ មិនសមជាអ្នកបម្រើរាស្រ្តហេតុអ្វីក៏នៅតែ អាចឈរជើងជាមន្រ្តីដុះស្លែរបាន ឬមានអ្នកធំនៅពីក្រោយ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំបន្ទាប់ពីបានដឹងដំណឹងថា រដ្ឋបាលស្រុកស្ទោង បានប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សម្រេចដកលោក លឹម ប៊ុនហេង ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់និងភូមិបាលស្រុកស្ទោង និងលោក ភន សំហូត ស្មៀនឃុំបន្ទាយស្ទោង ក៏សម្តែងនូវសេចក្តីត្រេតអរ ជាខ្លាំង ដោយសារតែកន្លងមក ប្រជាពលរដ្ឋរងទុក្ខនិងការគៀបសង្កត់ជាយូរមកហើយ ។