(គេហទំព័រពន្លឺខ្មែរអមត:)លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបានអញ្ជើញដឹកនាំបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលើកទិសដៅអនុវត្តបន្តទាំង៦ចំណុច

ចេញផ្សាយថ្ងៃច័ន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167

ខេត្តឧត្តរមានជ័យ ÷ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៨៖០០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានអញ្ជេីញដឹកនាំបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្ត

១-ពង្រឹង និងគោរពវិន័យកងកម្លាំង០០៦ របស់នរគរបាលជាតិ និងរបៀបរបបការងារប្រចាំថ្ងៃ

២-ពង្រឹងការងារ សន្តិសុខ សណ្តាប់ធ្នាប់សារណៈ បទល្មើសផ្សេងៗ និងពង្រឹងការងារ ប្រចាំបញ្ជា ការយាមល្បាត

៣-ពង្រឹង លើការល្បាតជាប្រចាំតាមមូលដ្ឋាន និងតាមខ្សែបន្ទាត់ព្រំដែន និង ទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់

៤- ត្រូវធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា

៥-ពង្រឹងវិន័យ គ្រប់គ្រងវត្តមានកម្លាំង ការស្លៀកពាក់ឯកសណ្ឋាន

៦-ពង្រឹងក្រុមប្រចាំបញ្ជា និងកម្លាំងអន្តរាគមន៍ នៅស្នងការដ្ឋាននគរបាលខេត្ត និងតាមបណ្ដាអធិការរដ្ឋាននគរបាលក្រុង-ស្រុកទាំង៥ ,វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង ដើម្បីទទួលសំណូមពររបស់ប្រជាពលរដ្ឋ និងត្រូវត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារៈ ដើម្បីអន្តរាគមន៍ ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់សភាពការណ៍២៤/២៤ម៉ោង។

ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ ។

សមាជិកចូលរួមបាន អនុវត្ត វិធានការសុខាភិបាល ត្រឹមត្រូវ។