(គេហទំព័រ ពន្លឺខ្មែរអមតះ)អ្នកបើករថយន្តក្រុងយូហើយ.អត់ស្គាល់ក្រដាស់ប្រាក់១៥.០០០៛ ដោយចោទថាជាលុយយួន! កើតជាជម្លោះ វ៉ៃអ្នកដំណើរម្នាក់បែកក្បាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

ចេញផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០
ដោយ=ពន្លឺខ្មែរអមតះ

(កំពង់ឆ្នាំង)៖ ភ្ញាក់ផ្អើលខ្លាំង ខណៈពេលដែលអ្នកបើកបររថយន្តក្រុង ធ្វើដំណើរពីភ្នំពេញទៅខាងលិច មិនទទួលយកលុយប្រភេទក្រដាស់ ១៥.០០០រៀល ពីអ្នកដំណើរ បង្កជម្លោះអ្នកដំណើរម្នាក់បែកក្បាលហូរឈាម..!។
ហេតុការណ៍នេះកើតឡើង កាលពីម៉ោង១១ថ្ងៃត្រង់ក្នុងថ្ងៃទី២៦.០៩.២០២០ ចំណុចភូមិត្រពាំងពោធិ៍ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីមិត្តភក្តិជនរងគ្រោះដែលរួមដំណើរបានឲ្យដឹងថា៖ មុនពេលកើតហេតុពួកគាត់បានស្ទាក់ហៅ «រថយន្តក្រុងដែលមានជើងដំណើរ ពីភ្នំពេញតាមផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុងកំពង់ឆ្នាំង» ។
ដើម្បីធ្វើដំណើរពីកំពង់ឆ្នាំង ទៅកាន់ភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ដោយមានតម្លៃក្នុងមួយនាក់ ៥.០០០រៀល ។
ពេលទៅដល់គោលដៅ បុរសម្នាក់ក្នុងចំណោមគ្នា៣នាក់ ក៏បានហុចលុយ ក្រដាស់១៥.០០០រៀល ១សន្លឹកឱ្យទៅភាគីរថយន្តក្រុងថ្លៃឈ្នួល។
ប៉ុន្តែពេលនោះអ្នកបើករថយន្តក្រុង មិនទទួលយកលុយក្រដាស់១៥.០០០៛ទេ ដោយប្រាប់មកពួកគេវិញថា៖ លុយនោះជាយួន ។
ធ្វើឱ្យអ្នកដំណើរទាំងបីនាក់ហួសចិត្តជាខ្លាំង ក៏យកលុយនោះមកទុកទៅវិញ ហើយក៏ហុចក្រដាស ២០.០០០រៀលឲ្យភាគីរថយន្តវិញ ។
ទើបអ្នកបើកបររថយន្តក្រុងនោះព្រមយក ហើយអាប់អោយ៥.០០០រៀលវិញ បន្ទាប់មកអ្នកបើកបររថយន្តក្រុង និងព្រូឡាន បានបោះពាក្យសម្ដីថា៖ ជាលុយយួន ហើយហាមទៅថ្នាក់ដឹកនាំ ឈប់ឱ្យផលិតលុយប្រភេទហ្នឹងមកទៀត។
ទើបបង្កជាទំនាស់ខ្លាំងខ្លា វ៉ៃតប់គ្នាផ្អើលតែម្ដងបណ្ដាលឱ្យអ្នកដំណើរម្នាក់ក្នុងចំណោមបីនាក់ រងរបួសបែកក្បាលហូរឈាម ។
ក្រោយកើតហេតុ តៃកុងរថយន្តក្រុង ត្រូវសមត្ថកិច្ចឃាត់ខ្លួន៕ដោយ៖ដើមរាំង