ព័ត៌មានជាតិ
-
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង សម្លាប់ជីវិតមនុស្ស៩នាក់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ថ្ងៃចេញផ្សាយៈ November 24, 2025ខេត្តកំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត, កងកម្លំាងមានសមត្ថកិច្ច, អាជ្ញាធរមូលដ្ឋាន និងលោក អគ្គនាយកក្រុមហ៊ុន ហេងឡុង (ចំការកៅស៊ូបឹងកេត) បានអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង ដែលបានកេីតឡេីងលេីប្រជាពលរដ្ឋ និងកុមារ បណ្តាលអោយបាត់បង់ជីវិតមនុស្ស ចំនួន ៩នាក់ ស្ថិតក្នុងភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងបំផុតនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកជាមួយសាច់ញាតិនៃសព ចំពោះឧបទ្ទវហេតុ នៃអំពើឃាតកម្មដ៏សាហាវយង់ឃ្នង និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងសូមស្នេីដល់ស្ថាប័នមានសមត្ថកិច្ចអនុវត្តទោសឲ្យតឹងរ៉ឹងបំផុតចំពោះជនល្មេីស។ ឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី […]
(គេហទំព័រពន្លឺខ្មែរអមត:)បង្រាបបានទៀតហើយលោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឌបាលព្រៃឈើខេត្តសៀមរាបសហកាណ៍មន្រ្តីរក្រោយឱវាទចុះឃាត់ចាប់រថយន្តម៉ាកហុីយិនដាយកាច់ចង្កេះមួយគ្រឿងលួចដឹកឈើប្រភេទលេខ១ខុសច្បាប់បំរុងលោកឆ័ត្រ
(គេហទំព័រពន្លឺខ្មែរអមត:)នោះសមត្ថកិច្ចបើករថយន្តហ្វតរែនជឺគៀម៉ូតូជនរងគ្រោះដួលយកកាំភ្លើងAK47បាញ់ចំនួនបីគ្រាប់ត្រូវមួយគ្រាប់ចំត្រគៀកខាងស្តាំធ្លុះគល់ភ្លៅខាងស្តាំហូឈាមស្រោចពេញខ្លួនស្រែកថាបាញ់ច្រឡំបើករថយន្តគេចខ្លួនបាត់
(គេហទំព័រពន្លឺខ្មែរអមត:)រាជរដ្ឌាភិបាលប្រទេសកម្ពុជាកំពុងដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ចេញដំណើតាមជើងយន្តហោះទៅទីក្រុងហ្សាកាតា សាធារណះរដ្ឌឥណ្ឌូនេសុី ចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស
(គេហទំព័រ ពន្លឺខ្មែរអមត:)សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងពីទីក្រុងប៉េកាំង ប្រទេសចិន
(គេហទំព័រពន្លឺខ្មែរអមត:)ប្តីដាក់ពង្រាយខ្សែភ្លើងក្នុងផ្ទះ ដើម្បីផ្តាច់ជីវិតប្រពន្ធខ្លួនឯង ដោយសារភ្លើងប្រច័ណ្ឌ
(គេហទំព័រពន្លឺខ្មែរអមត:)សម្តេចតេជោ ហ៊ុន សែន ជំរុញអោយពលរដ្ឋប្រកបការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងរាជធានីភ្នំពេញទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ អោយបានឆាប់បំផុត