ព័ត៌មានជាតិ
-
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង សម្លាប់ជីវិតមនុស្ស៩នាក់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ថ្ងៃចេញផ្សាយៈ November 24, 2025ខេត្តកំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត, កងកម្លំាងមានសមត្ថកិច្ច, អាជ្ញាធរមូលដ្ឋាន និងលោក អគ្គនាយកក្រុមហ៊ុន ហេងឡុង (ចំការកៅស៊ូបឹងកេត) បានអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង ដែលបានកេីតឡេីងលេីប្រជាពលរដ្ឋ និងកុមារ បណ្តាលអោយបាត់បង់ជីវិតមនុស្ស ចំនួន ៩នាក់ ស្ថិតក្នុងភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងបំផុតនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកជាមួយសាច់ញាតិនៃសព ចំពោះឧបទ្ទវហេតុ នៃអំពើឃាតកម្មដ៏សាហាវយង់ឃ្នង និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងសូមស្នេីដល់ស្ថាប័នមានសមត្ថកិច្ចអនុវត្តទោសឲ្យតឹងរ៉ឹងបំផុតចំពោះជនល្មេីស។ ឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី […]
គណ:បញ្ជាការឯកភាពអាវុធហត្ថលើផ្ទៃប្រទេសនិងអាវុធហត្ថខេត្តរតន:គិរី បានចាប់រឹបអូសឈើហ៊ុបមូលចាស់និងថ្មី ជាងបីពាន់កំណាត់ និងរថយន្តប៉ាកុង ពីរគ្រឿង នៅតំបន់កន្ទុយនាគ