ព័ត៌មានជាតិ
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតតួកគី ប្តេជ្ញាធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ កាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ចេញផ្សាយថ្ងៃសៅរ៍ ទី៩ ខែធ្នូ ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167 ថ្ងៃចេញផ្សាយៈ December 9, 2023ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតតួកគី បានបង្ហាញសុទិដ្ឋិនិយម និងប្តេជ្ញាធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ កម្ពុជា-តួកគី កាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ ការប្តេជ្ញាចិត្តយ៉ាងមុតមាំនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត បានអនុញ្ញាតឱ្យលោកជំទាវ អ៊ុលគូ កូចាអាហ្វេ (Ulku Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។ ថ្លែងក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគី ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានបង្ហាញការកត់សម្គាល់ថា ទំនាក់ទំនងរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ កាន់តែទទួលបានសមិទ្ធផលប្រកបដោយផ្លែផ្កា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅកាន់ប្រទេសតួកគី កាលពីឆ្នាំ២០១៩។ ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបលោកជំទាវ អ៊ុលគូ កូចាអាហ្វេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី នូវសេចក្ដីផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ឯកឧត្តម Ali YERLİKAYA រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី […]