
អាវុធហត្ថស្រុកដងទង់ឃាត់ខ្លួនមនុស្ស៣នាក់ករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តកំពត៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង ឆានី មេបញ្ជាការស្រុក បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រពាំងវែងខាងកើត ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ករណីនេះបានឡើងនៅវេលាម៉ោង ១១និង១៥នាទី កាលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាលោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពត ។ ជនសង្ស័យចំនួន ០២នាក់ ដែលត្រូវឃាត់ខ្លួន១. ឈ្មោះ ជុន ចិន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឈ្លីតក្រោម ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្ដកំពត (ជួញដូរគ្រឿងញៀន)។
២. ឈ្មោះ ទិត វិបុល ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃ្ជាយខាងលិច ឃុំដំណាក់សុក្រំ ស្រុកដងទង់ខេត្តកំពត (ជួញដូរគ្រឿងញៀន)។ វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនចំនួន ០៩កញ្ចប់ តូច(ទម្ងន់៣.២៧ ក្រាម)ថ្លឹងទាំងសំបកថង់, ម៉ូតូម៉ាក់ហុងដា Beat ចំនួន ០១គ្រឿង ពណ៌ខ្មៅ គ្មានស្លាកលេខ, ទូរស័ព្ទម៉ាក OPPOចំនួន ០១គ្រឿង។ លុះមកដល់វេលាម៉ោង១៤និង០៥នាទី ថ្ងៃខែឆ្នាំដដែលកម្លាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យ បាន០១នាក់ទៀត ស្ថិតនៅភូមិស្រែព្រៃឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ឈ្មោះ ប៊ុល ភារុន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ដតាកែវករណី(ជួញដូរគ្រឿងញៀន)។ វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនចំនួន ០២កញ្ចប់តូច(ទម្ងន់០.៨៥ ក្រាម)ថ្លឹងទាំងសំបកថង់, ម៉ូតូម៉ាកហុងដាសង់ ពណ៌ស ១គ្រឿង, ទូរសព្ទម៉ាក iphoneចំនួន ០១គ្រឿង ពណ៌ស។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសដើម្បីអនុវត្តតាមនីតិវិធី៕