ព័ត៌មានជាតិ
-
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង សម្លាប់ជីវិតមនុស្ស៩នាក់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ថ្ងៃចេញផ្សាយៈ November 24, 2025ខេត្តកំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត, កងកម្លំាងមានសមត្ថកិច្ច, អាជ្ញាធរមូលដ្ឋាន និងលោក អគ្គនាយកក្រុមហ៊ុន ហេងឡុង (ចំការកៅស៊ូបឹងកេត) បានអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង ដែលបានកេីតឡេីងលេីប្រជាពលរដ្ឋ និងកុមារ បណ្តាលអោយបាត់បង់ជីវិតមនុស្ស ចំនួន ៩នាក់ ស្ថិតក្នុងភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងបំផុតនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកជាមួយសាច់ញាតិនៃសព ចំពោះឧបទ្ទវហេតុ នៃអំពើឃាតកម្មដ៏សាហាវយង់ឃ្នង និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងសូមស្នេីដល់ស្ថាប័នមានសមត្ថកិច្ចអនុវត្តទោសឲ្យតឹងរ៉ឹងបំផុតចំពោះជនល្មេីស។ ឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី […]
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់លក់ស៊ីមកាតដោយមិនទទួល យកឯកសារសម្គាល់អត្តសញ្ញាណ របស់អ្នកទិញ ដែលជនល្មើសអាចយកទៅធ្វើសកម្មភាពផ្សេងៗ
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខមន្រ្តីនគរបាលដែលរងគ្រោះ ដោយសារគ្រោះអគ្គិភ័យឆាបឆេះគេហដ្ឋាន
បុរសម្នាក់ ប្រើហិង្សា និង បំផ្លាញទ្រព្យសម្បត្តិវាយទ្វារនិងបង្អួចកុដិលោកសង្ឃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបន្តបន្ទាប់ករណីជួញដូរគ្រឿងញៀននឹងប្រើប្រាស់
ដំណឹងស្វែងរក ភរិយា ដែលបានចាកចេញពីផ្ទះរយៈពេលច្រើនថ្ងៃមកហើយ
ឃាត់ខ្លួនក្រុមបក្សស្មោម៩នាក់បញ្ជូនទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីគ្រឿងញៀន
ករណីផ្ទះអាវុធនៅក្រុងកំពង់ចាម ជាប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ
បែងមាន់ជល់អនឡាញក្រុមហ៊ុនR78 នៅតាមមូលរដ្ឋាន ស្រុកកំពង់សៀម តែសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់មិនបង្រ្កាប
បុរសម្នាក់បែកថ្នាំដុតផ្ទះឆេះអស់២ខ្នង រួមទាំងទ្រព្យសម្បត្តិមួយចំនួនធំ នៅស្រុកអណ្តូងមាស
បុរសវ័យ៧០ឆ្នាំម្នាក់ធ្វើសកម្មភាពកាប់ប្រហារទៅលើប្រពន្ធនិងកូនៗបណ្តាលអោយប្រពន្ធស្លាប់ចំឡែកកូនស្រី០២នាក់រងរបួស