អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម​រំលែក​ទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង​ សម្លាប់ជីវិតមនុស្ស៩នាក់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម៖ ឯកឧត្ដមអ៊ុនចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនាព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត, កងកម្លំាងមានសមត្ថកិច្ច, អាជ្ញាធរមូលដ្ឋាន និងលោក អគ្គនាយកក្រុមហ៊ុន ហេងឡុង (ចំការកៅស៊ូបឹងកេតបានអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នងដែលបានកេីតឡេីងលេីប្រជាពលរដ្ឋនិងកុមារ បណ្តាលអោយបាត់បង់ជីវិតមនុស្ស ចំនួន ៩នាក់ស្ថិតក្នុងភូមិពោនឃុំទួលសំបួរស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមកាលពីព្រឹកព្រលឹមថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៥។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងបំផុតនោះ ឯកឧត្ដមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកជាមួយសាច់ញាតិនៃសព ចំពោះឧបទ្ទវហេតុ នៃអំពើឃាតកម្មដ៏សាហាវយង់ឃ្នង និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងសូមស្នេីដល់ស្ថាប័នមានសមត្ថកិច្ចអនុវត្តទោសឲ្យតឹងរ៉ឹងបំផុតចំពោះជនល្មេីស។

ឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ដែលជានិច្ចកាលថ្នាក់ដឹកនាំយើង លោកតែងគិតគូរ ខ្វាយខ្វល់អំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានចូលរួមជាបច្ច័យចំនួន .០០០.០០០៛​ (ប្រាំលានរៀល) អ្នកឧកញ៉ាហេងឡុងបបច្ច័យចំនួន.០០០.០០០៛​ (បួនលានរៀល) លោកបានស្រេងអភិបាលស្រុកបច្ច័យចំនួន៥០០.០០០៛​ (ហាសិបម៉ឺនរៀល) សរុប.៥០០.០០០៛។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ឆាប់ៗនេះ លោកនឹងរៀបចំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា មកផ្តល់ជូនបន្ថែមទៀត ឯចំពោះការចំណាយក្នុងការរៀបចំកម្មវិធីបុណ្យសពទៅតាមប្រពៃណីព្រះពុទ្ធសាសនា គឺជាបន្ទុករបស់រដ្ឋបាលខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ សូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្តនៃសពបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម