ចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់​ ពាក់ពន្ធ័ទៅនិង ​ករណីជួញដូរ គ្រឿងញៀន

ខេត្តបា​ត់ដំបង៖​កម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក​ សហ​ការជា​មួយក​ម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលពេជ្រចិន្តា បានធ្វើ​ការបង្រ្កាបជាក់ស្តែងនូវ​ករណីរក្សាទុក​ ដឹកជញ្ជូន​ ឬជួញដូរ​នូវសាធា​តុ​ញៀន​ខុសច្បាប់​ ដោយចាប់ឃាត់ខ្លួន​ជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងមួយចំនួន​​។

ការចុះប្រតិបត្តិ​ការណ៍​បង្ក្រាបនេះបានធ្វើឡើង​កាលពី​វេលាម៉ោង០៩និង​៤០នាទីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩​ម្សិលមិញនេះ នៅចំណុចក្រុមទី០២ ស្ថិតនៅក្នុង​ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង​។

សមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនសង្ស័យដែលត្រូវបាន​កម្លាំងសមត្ថកិច្ចចាប់​ឃាត់ខ្លួននោះមាន​ ឈ្មោះ ជា ទួច (ហៅខ្នុក)ភេទប្រុស អាយុ២៦​ឆ្នាំ​ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ឃុំ​ខាងលើ។