ព័ត៌មានជាតិ
-
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង សម្លាប់ជីវិតមនុស្ស៩នាក់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ថ្ងៃចេញផ្សាយៈ November 24, 2025ខេត្តកំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត, កងកម្លំាងមានសមត្ថកិច្ច, អាជ្ញាធរមូលដ្ឋាន និងលោក អគ្គនាយកក្រុមហ៊ុន ហេងឡុង (ចំការកៅស៊ូបឹងកេត) បានអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង ដែលបានកេីតឡេីងលេីប្រជាពលរដ្ឋ និងកុមារ បណ្តាលអោយបាត់បង់ជីវិតមនុស្ស ចំនួន ៩នាក់ ស្ថិតក្នុងភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងបំផុតនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកជាមួយសាច់ញាតិនៃសព ចំពោះឧបទ្ទវហេតុ នៃអំពើឃាតកម្មដ៏សាហាវយង់ឃ្នង និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងសូមស្នេីដល់ស្ថាប័នមានសមត្ថកិច្ចអនុវត្តទោសឲ្យតឹងរ៉ឹងបំផុតចំពោះជនល្មេីស។ ឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី […]
អភិបាលខេត្តកំពង់ចាម សម្ពោធសមិទ្ធផលនានាក្នុងវត្តជំនីក ស្រុកកោះសូទិន ដែលចំណាយថវិកាសាងសងប្រមាណ៣០ម៉ឺនដុល្លារ
ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុបប្រមាណជាង២០០នាក់ ប្រជុំបូកសរុបការងារឆ្នាំ២០១៩ និងកំណត់ទិសដៅឆ្នាំ២០២០
អភិបាលខណ្ឌឫស្សីកែវ ចលនាកម្លាំងជាង២០០នាក់ ធ្វើអនាម័យសម្អាតទន្លេ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការខេត្តបាត់ដំបងប្រមាណ ២,៣០០នាក់
រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំក្រុមប្រឹក្សាសាមញ្ញលើកទី១០អាណត្តិទី៣
ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលថ្មី បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី១០ អាណិត្តិទី៣
រដ្ឋបាលរាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមីនា អដ្ឋិធាតុសម្តេចវិបុលបញ្ញា សុខ អាន នឹងត្រូវហែចេញពីភូមិគ្រឹះសម្តេច ទៅតម្កល់នៅវត្តសារាវ័នតេជោ, អាជ្ញាធរបិទផ្លូវមួយចំនួន
ប្រជាពលរដ្ឋចំនួន១៩គ្រួសារ មកពីឃុំចំនួន៣ នៃស្រុកដងទង់ មកតវ៉ានៅមុខតុលាការខេត្តកំពត ទាក់ទិននឹងគណៈកម្មការសន្សំប្រាក់ក្បត់ទំនុកចិត្ត
លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំមន្ទីរជំនាញនៅជំវិញខេត្ត ចុះពិនិត្យបន្ទប់សំរាប់ត្រៀមព្យាបាលអ្នកជំងឺ នៅមន្ទីរពេទ្យ បង្អែកខេត្តកំពត
ពិធីប្រកាសតែងតាំងចូលកាន់មុខតំណែរជាអភិបាល នៃគណៈអភិបាលស្រុកល្វាឯម ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ