ល្បែងសុីសងខុសច្បាប់ បើកលេងយ៉ាងអាណាធិបតេយ្យក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យអាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការបង្ក្រាប
រាជធានីភ្នំពេញ៖ សេចក្តីរាយការណ៍នៅថ្ងៃសៅរ៍ ទី២២ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ បានឲ្យបណ្តាញព័ត៌មានយើងដឹងថា មានល្បែងស៊ីសងឆ្នោត ឡូតូ 8888 និងជលមាន់តាមប្រព័ន្ធអនឡាញ ចំនួន៤ ទីតាំងកំពុងបើកដំណើរការអោយក្រុមញៀនល្បែងចូលលេងដោយសេរី ទីតាំងស្ថិតនៅផ្លូវបេតុង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ពលរដ្ឋថា បើទោះបីម្ចាស់បនល្បែងខាងលើបានបើកលេងល្បែងទាំងនេះ សមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីមើលមិនឃើញនិងគ្មានវិធានការទប់ស្កាត់បង្ក្រាបនោះទេ។
ចំពោះបនល្បែងសុីសងខាងលើនេះម្ចាស់បនល្បែងមានឈ្មោះ ម៉េង ឈ្មោះ សៅ នឹង ឈ្មោះ បូរ ដែលបានដាក់ពង្រាយទីតាំងអាណាធិបតេយ្យដំណើរការលេងដោយរលូន មិនខ្វល់ភ្នែកមហាជននោះឡើយ ។ ពាក់ព័ន្ធមានបនល្បែងក្នុងមូលរដ្ឋានដែលមានប្រជាពលរដ្ឋរស់នៅ នេះដែល ជាការព្រួយបារម្ភយ៉ាងខ្លាំង ដោយសង្កេតឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចេញចូលទៅលេងល្បែងស៊ីសងជារៀងរាល់ថ្ងៃ ។ ចំណែកអាជ្ញាធរមាន សមត្ថកិច្ចក្នុងមូលដ្ឋានមើលមិនឃើញហាក់ដូចគ្មានចំណាត់ការក្នុងការបង្រ្កាបទៅលើបនល្បែងនេះ ទាល់តែសោះ។
មហាជនបានរិះគន់ខ្លាំងៗចំពោះទីតាំងល្បែងសុីសងដែលអាជ្ញាធរបានបណ្តែតបណ្តោយ អោយកើតមាន ហេតុអ្វីអាជ្ញាធរមានសមត្ថកិច្ចមិនចុះបង្ក្រាប នឹងបានដាក់ការសង្ស័យ ថា ប្រហែលទទួលបានលាភសក្ការៈពីម្ចាស់បនល្បែងខាងលើនេះទេដឹង? ពលរដ្ឋថាក្នុងមូលរដ្ឋានដែលមានល្បែងសុីសងនេះ មិនយូរមិន ឆាប់ទេនឹងកើតមានអំពើចោរ កម្មលួច ឆក់ ប្លន់និងគាស់ផ្ទះ គ្រឿញៀននិងប្រើអំពើហឹង្សារក្នុង គ្រួសារជ។ល។ទាំងនេះគឺកើតចេញពីល្បែងសុីសងតែម្តង ។
សេចក្តីរាយការណ៍បន្ថែមទៀតថា ពួកគាត់រំពឹងថា លោក សក់ ច័ន្ទញ្ញារិទ្ធ អភិបាល នៃគណៈអភិបាល ខណ្ឌពោធិសែនជ័យ និងលោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិសែនជ័យគួរតែចាត់កម្លាំងចុះមកស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះអោយមានប្រសិទ្ធភាពផងទាន។
ដោយកន្លងមកប្រមុខ រាជរដ្ឋាភិបាលធ្លាប់បាន ប្រកាសឲ្យបិទល្បែងស៊ីសង ទូទាំងប្រទេស ទោះមានអាជ្ញាប័ណ្ណឬមិនមានអាជ្ញាប័ណ្ណក៏ដោយ ហើយនៅពេលថ្មីៗនេះគេសង្កេតឃើញថា ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញចាប់ផ្តើមបើកលេងកក្រើកឡើងវិញក្នុងខណ្ឌពោធិ៍សែនជ័យមន្ត្រីមានសម្ថកិច្ចមិនបង្ក្រាប ហាក់ដូចបើកភ្លើងខៀវអោយមានល្បែងសុីសងតើភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃនៅឯណា?បើល្បែងសុីសងរាលដាលបែបនេះ ៕
ដោយ៖ សារព័ត៍មានសៀមរាបទាន់ហេតុការណ៍/សហការជាមួយ សារព័ត៍មានពន្លឺខ្មែរអមតៈ សារព័ត៍មាន ខាមេឌៀ
