ព័ត៌មានជាតិ
-
ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ក្នុងក្រុងសៀមរាប ថ្ងៃចេញផ្សាយៈ October 15, 2025សៀមរាប៖ កាលពីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ៣០ នាទីរសៀល នៅវីដេអូខនហ្វឺរិន សាលាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ក្នុងក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោក អភិបាលក្រុងសៀម រាប ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទីចាត់ការអន្តរវិស័យ សាលាខេត្ត និងមន្រ្តីពាក់ព័ន្ធនានា។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អភិបាលខេត្ត បានធ្វេីការណែនាំដល់អង្គប្រជុំដូចខាងក្រោម ៖ ១.ណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ចុះពិនិត្យសិក្សា និងរៀបចំនៅចំណុចផ្លូវសំខាន់ៗដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់នៅក្នុងក្រុង និងតាមបណ្ដាលស្រុក ដើម្បីរៀបចំដាក់សញ្ញាចរាចរណ៍ គំនូសពញ្ញាក់អារម្មណ៍ និងគំនូសចរាចរណ៍បន្ថែម។ ២.ណែនាំដល់រដ្ឋបាលក្រុងសៀមរាប សហការជាមួយមន្ទីរ–អង្គភាពពាក់ព័ន្ធ ពិនិត្យការងារសណ្ដាប់ធ្នាប់ការលក់ដូរលើក ដីចំណីផ្លូវ ពិសេសត្រូវសហការ និងកៀរគរការចូលរួមពីប្រជាពលរដ្ឋ […]
(គេហទំព័រ ពន្លឺខ្មែរអមត:)លោក អួន តាល់ ជាមេបនល្បែងសុីសងប្រចាំខេត្តបាត់ដំបងដុះស្លែពលរដ្ឋចាំមើលថាដូរស្នងការខេត្តឡើងថ្មីតើអ្នកញ្ញានល្បែងព្រែរោមទេ !!!
(គេហទំព័រ ពន្លឺខ្មែរអមត:)ក្រុមហ៊ុនដានីដេង ធ្វើការដឹកជញ្ជូនសត្វជ្រូកឆ្លងដែនពីប្រទេសថៃចូលស្រុកខ្មែរលើសច្បាប់កំណត់ធ្វើឱ្យពលរដ្ឋចិញ្ចឹមសត្វជ្រូកក្នុងស្រុកខ្មែរមានការខាតបង់តើលោក សូត្រស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តឧត្តមានជ័យបានគឹតយ៉ាងណា…?
(គេហទំព័រ ពន្លឺខ្មែរអមត:)ពលរដ្ឋចិញ្ចឹមសត្វជ្រូកក្នុងស្រុកសម្តែងការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះ ក្រុមហ៊ុនដានីដេង ដែលកំពុងធ្វើការសម្រុកដឹកសត្វជ្រូករស់គ្មានដែនកំណត់ចេញពីប្រទេសថៃចូលមកស្រុកខ្មែរដោយសេរី
(គេហទំព័រ ពន្លឺខ្មែរអមតះ)ក្រុមហ៊ុន ដានីដេង កំពុងសម្រុកដឹកសត្វជ្រូកឆ្លងដែនពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្នុងមួយថ្ងៃ ៗ រាប់សិបឡាន ដោយក្រោមលេសថា មានអាជ្ញាប័ណ្ណរបស់ក្រសួងកសិកម្ម ០១សន្លឹក
(គេហទំព័រពន្លឺខ្មែរអមតះ)ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្តខេត្តចូលរួមជាមួយប្រតិភូអមដំណើរលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្តផ្ទៃប្រទេសក្នុងពិធីសំណេះសំណាលសួរសុខទុក្ខគ្រួរសាពលី.មរណ: ចំនួន៤៦គ្រួសារ