ចង្ហាន់ ធ្លាប់ឆាន់សោះបែរជាចង់បង្ហោះ សាធារណៈ លោកបង អតីតចៅអធិការវត្តភ្នំរាប​ ចុងក្រោយមានអីត្រូវសមត្ថកិច្ចខេត្តកំពត បញ្ជូនទៅតុលាការ បានសម្រេច លោកបងពិតជាសូយខ្លាំងណាស់

ខេត្តកំពត៖ កម្លាំងនគរបាលខេត្តកំពត បានបញ្ជូនជនសង្ស័យឈ្មោះ សុត ដាវី អតីតចៅអធិការវត្តភ្នំរាបទៅកាន់ សាលាដំបូងខេត្តកំពត កាលពីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ នេះ ពាក់ព័ន្ធករណីលួចមានស្រីស្នេហ៍យ៉ាងផ្អែមល្ហែម ហើយ គំរាមកំហែងហែកកេរ្តិ៍បង្ហោះរូបអាក្រាតកាយជាសាធារណ ម្ហូបដែលខ្លួនធ្លាប់ឆាន់

យោងលោក ដាន វុត្ថា ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រាប់អ្នកសារព័ត៍មានថា ការបញ្ជូនជនសង្ស័យរូបនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ច បានសាកសួរ និងកសាងសំណុំរឿងរួចរាល់ ស្របតាមបណ្តឹងរបស់ដើមបណ្តឹង។ជនសង្ស័យឈ្មោះ សុត ដាវី ភេទប្រុស អាយុ៣៥ឆ្នាំ  ត្រូវបានប្តឹងដោយឈ្មោះ ទួន ពៅធី ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិមាត់ពាមឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។

កម្មវត្ថុនៃបណ្តឹង៖ គឺបទគំរាមកំហែង ហែកកេរ្តិ៍ឈ្មោះ ដែលប្រព្រឹត្តនៅវត្តភ្នំរាប ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ចាប់តាំងពីថ្ងៃ ទី២៥ ខែមិថុនាឆ្នាំ២០២៥ រហូតដល់ថ្ងៃដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ លោកស្នងការរងបន្ថែមថា ផ្អែកតាមលទ្ធផលនៃការសាកសួរ របស់សមត្ថកិច្ចជនសង្ស័យ រូបនេះបានសារភាព ថាខ្លួនពិតជាបាន គំរាមនិងបង្ហោះរូបអាសអាភាស ព្រមទាំង រូបភាពរួមភេទ ជាមួយដើមបណ្តឹងជាសាធារណៈប្រាកដមែន។  ហេតុនេះសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីបន្តនីតិវិធី។ សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ សុត ដាវី ទើបតែបាន លាចាកសិក្ខាបទ នៅចំពោះព្រះមេគណខេត្តកំពត និងមន្ត្រីពាក់ព័ន្ធ ក្នុងសាលាគណជុំក្រៀល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ដោយសារតែបរាជិកមុនពេលដែលសមត្ថកិច្ចទទួលយកទៅសាកសួរ ពាក់ព័ន្ធនឹងបណ្តឹងព្រហ្មទណ្ឌខាងលើ៕