(គេហទំព័រ ពន្លឺខ្មែរអមត:)ពលរដ្ឋចិញ្ចឹមសត្វជ្រូកក្នុងស្រុកសម្តែងការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះ ក្រុមហ៊ុនដានីដេង ដែលកំពុងធ្វើការសម្រុកដឹកសត្វជ្រូករស់គ្មានដែនកំណត់ចេញពីប្រទេសថៃចូលមកស្រុកខ្មែរដោយសេរី

ចេញផ្សាយថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០
ការិយាល័យផ្តល់ព័ត៌មាន ០១៧៧៧៨២៨៩/០៨៨២៤៧៦១៦៧

ខេត្តឧត្តមានជ័យ ៖ ប្រជាពលរដ្ឋប្រកបមុខរបចិញ្ចឹមជ្រូកក្នុងស្រុកនាំគ្នាព្រួយបារម្មណ៍យ៉ាងខ្លាំងក្រោយពីរ ក្រុមហ៊ុនដានីដេង សម្រុកដឹកសត្វជ្រូករស់ឆ្លងដែនចេញពីប្រទេសថៃច្រើនលើសលប់គ្មានដែនកំណតរាប់់ក្បាលជ្រូកចូលមកស្រុកខ្មែរយកទៅចែកចាយទូទាំង២៥រាជធានី/ខេត្ត ដែលធ្វើឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វជ្រូកក្នុងស្រុកមានការព្រួយបារម្មណ៍ និងមានការបាក់ទឹកចិត្តលែងចង់ហ៊ានចិញ្ចឹមសត្វជ្រូកស្រុកទៀតហើយ ខណ:សត្វជ្រូកចិញ្ចឹមក្នុងស្រុករបស់ពួកគាត់លក់បានតំលៃថោកជាងសត្វជ្រូកនាំមកពីរក្រៅប្រទេស ។

ដោយឡែកតាំងពីរ ក្រុមហ៊ុនដានីដេង បានធ្វើការសម្រុកដឹកសត្វជ្រូកពីរប្រទេសថៃចូលមកស្រុកខ្មែរច្រើនលើសលប់គ្មានដែនកំណត់ តាមច្រកទ្វាអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តមានជ័យ យកទៅចែកចាយពាសពេញរាជធានី/ខេត្តមក ឃើញថាការចិញ្ចឹមសត្វជ្រូកយកសាច់លក់តាមស្រុកនានាក្នុងព្រះរាជាណាចក្រកម្ពុជាមានការអន់ថយ និងមានការធ្លាក់ចុះខ្លាំងដែលធ្វើឱ្យប្រជាពលរដ្ឋស្ទើរតែលែងហ៊ានប្រកបមុខរបចិញ្ចឹមសត្វជ្រូកសាច់លក់ទៀតហើយ ។
ប្រជាពលរដ្ឋមានការអាក់អន់ស្រពោនចិត្តព្រោះការចិញ្ចឹមសត្វជ្រូកបច្ចុប្បន្នក្នុងឆ្នាំ២០២០នេះមានការខាតបង់និងមានហានិភ័យកើតឡើងខ្ពស់ក្រោយពីរ ក្រុមហ៊ុនដានីដេង នាំសត្វជ្រូកពីរប្រទេសក្រៅចូលមកស្រុកខ្មែរធ្វើឱ្យសេដ្ឋកិច្ចនៃប្រាក់ចំណូលក្នុងគ្រួសាររបស់គាត់ចាប់ផ្តើមថយចុះនិងមានការខាតបង់ការចិញ្ចឹមជ្រូកសាច់ក្នុងស្រុកទៀតសោត ។
មហាជនដាក់ការសង្ស័យថា ក្រុមហ៊ុនដានីដេង នាំសត្វជ្រូកពីរប្រទេសកៅចូលមកក្នុងស្រុកខ្មែរយកមកចែកចាយរាជធានី/ខេត្ត យ៉ាងសន្ធឹកសន្ធាប់គ្មានដែនកំណត់បែបនេះប្រហែលជាមានការឃប់ឃឹតជាប្រព័ន្ធក្នុងខេត្តឧត្តមានជ័យទើបអាចដំណើរការបានយ៉ាងរលូន ។

ទាក់ករណីខាងលើនេះអង្គភាពគេហទំព័រ ស្ម័គ្រជាតិ ធ្វើការទាក់ទងទូរស័ព្ទទៅលោកស្រី ចែធំ ដំណាងក្រុមហ៊ុនដានីដេង ចូលហើយលើកតែមិនឆ្លើយតមហើយបិតទូរស័ព្ទ ។

ចំណែកលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តឧត្តមានជ័យបានប្រាប់ឱ្យដឹងតាមទូរស័ព្ទថាក្រុមហ៊ុនដានីដេងមានច្បាប់ការដឹងសត្វជ្រូកពីរថៃយកមកចែកចាយក្នុងស្រុកគឺគ្មានដែនកំណត់នេះទេ ។

ប្រពលរដ្ឋប្រកបមុខរបចិញ្ចឹមសត្វជ្រូកសាច់លក់តាមបណ្តាស្រុកនានាក៏ដូចជានៅខេត្តឧត្តមានជ័យសុំឱ្យមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធតាមច្រកជាពិសេសលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត និងលោក តាញ់បុត្តា ប្រធានការិយាល័យបសុព្យាបាល(ពេទ្យសត្វ)មេត្តាពិនិត្យមើល ក្រុមហ៊ុនដានីដេង ក្នុងការនាំសត្វជ្រូកឆ្លងដែនពីប្រទេសថៃចូលមកស្រុកខ្មែរតាមច្រកទ្វាអន្តរជាតិអូរស្មាច់ផង នៃការកំណត់ការនាំចូលឱ្យបានជាក់លាក់តាមលិខិតអនុញ្ញាតិរបស់ ឯកឧត្តម វែង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកុំចេះតែបណ្តែតបណ្តោយឱ្យក្រុមហ៊ុនដានីដេងនាំសត្វជ្រូកចូលលើសការកំណត់ ៕ដោយ៖គេហទំព័រស្ម័គ្រជាតិ