ឯកឧត្តម ប្រាក់​ សោភ័ណ​ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ក្នុងក្រុងសៀមរាប

សៀមរាប៖ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ៣០ នាទីរសៀល នៅវីដេអូខនហ្វឺរិន សាលាខេត្តឯកឧត្តម ប្រាក់សោភ័ណអភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ក្នុងក្រុងសៀមរាបដោយមានការអញ្ជើញចូលរួមពី លោកអភិបាលក្រុងសៀម

រាបស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទីចាត់ការអន្តរវិស័យ សាលាខេត្ត និងមន្រ្តីពាក់ព័ន្ធនានា

ក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តបានធ្វេីការណែនាំដល់អង្គប្រជុំដូចខាងក្រោម

.ណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ចុះពិនិត្យសិក្សា និងរៀបចំនៅចំណុចផ្លូវសំខាន់ៗដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់នៅក្នុងក្រុង និងតាមបណ្ដាលស្រុក ដើម្បីរៀបចំដាក់សញ្ញាចរាចរណ៍ គំនូសពញ្ញាក់អារម្មណ៍និងគំនូសចរាចរណ៍បន្ថែម។

.ណែនាំដល់រដ្ឋបាលក្រុងសៀមរាប សហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ពិនិត្យការងារសណ្ដាប់ធ្នាប់ការលក់ដូរលើក

ដីចំណីផ្លូវ ពិសេសត្រូវសហការ និងកៀរគរការចូលរួមពីប្រជាពលរដ្ឋ និងអ្នកវិនិយោគដើម្បីដាក់លូអមផ្លូវតុលាការ សម្រាប់រៀបចំគម្រោងសាងសង់ផ្លូវនាពេលខាងមុខ។

.ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុងសៀមរាប ត្រូវពង្រឹងផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកការអនុវត្តវិធានការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់កងកម្លាំងទាំងពីរប្រភេទ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ និងការជួយដោះស្រាយការងារគ្រោះមហន្តរាយនាពេលកន្លងមក