(គេហទំព័រ ពន្លឺខ្មែរអមត:)លោក អួន តាល់ ជាមេបនល្បែងសុីសងប្រចាំខេត្តបាត់ដំបងដុះស្លែពលរដ្ឋចាំមើលថាដូរស្នងការខេត្តឡើងថ្មីតើអ្នកញ្ញានល្បែងព្រែរោមទេ !!!

ចេញផ្សាយថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០
ការិយាល័យផ្តល់ព័ត៌មាន ០១៧៧៧៨២៨៩/០៨៨២៤៧៦១៦៧

ខេត្តបាត់ដំបង ៖ ប្រភពពីក្រុមអ្នកលេងល្បែងសុីសងក្នុងសង្កាត់អូរចារ បានបញ្ចេញកាយវិកា និងពាក្យសម្ដីថាជួនកាលលេងឈ្នះ ជួនកាលលេងចាញ់ លក់ទ្រព្យសម្បត្តិអស់ដីអស់ផ្ទះ ឈ្លោះទាស់គ្នាប្រពន្ធនិងកូន រត់ចោលស្រុក អ្នកខ្លះឈានដល់ធ្វើចោរឆក់ ចោរលួច ចោរប្លន់ និងប្រើអំពើហឹង្សា ក៏ព្រោះតែល្បែងសុីសងរបស់អ្នកខ្លាំងម្នាក់។

ហើយពួកគាត់បានប្រាប់ឱ្យដឹងថា មេល្បែងសុីសងដុះស្លែមានឈ្មោះ អួន តាល់ ដែលជាជើងខ្លាំងក៏ជាព្រឹទ្ធាចាល្បែងដុះស្លែ ប្រចាំក្រុងបាត់ដំបង ជាច្រើនប្រភេទដូចជា ៖ ល្បែងភ្នាល់ទឹកភ្លៀង ល្បែងសុីសងមាន អាប៉ោង ប៊ៀ និងល្បែងសុីសងផ្សេងៗទៀត ។

ក្រុមអ្នកញៀនល្បែងទាំងប្រុសទាំងស្រី ចូលទៅលេងយ៉ាងគគ្រឹកគគ្រែងមានទាំងចាស់មានទាំងក្មេង( អ្នកឈ្នះគឺមុខខ្លាញ់ បើអ្នកចាញ់ក៏មុខសេះដែរ)
ពលរដ្ឋខ្លះបានលើកឡើងជាសំនួរថា លោកអួន តាល់ បើកល្បែងសុី សងរាប់សិបឆ្នាំមកហើយ ពួកគាត់មិនដែលឃើញខាងអាជ្ញាធរសង្កាត់អូរចារ អាជ្ញាធរសមត្តកិច្ចក្រុងបាត់ដំបង ជាពិសេសលោក ឆាង វណ្ណឆៃ អធិការក្រុង និងលោកអភិបាលក្រុងបាត់ដំបង ចុះត្រួតពិនិត្យ និងមានចំណាត់ការបង្ក្រាបទាល់តែសោះ។

ពលរដ្ឋធ្វើការទទូចស្នើសុំដល់ ឯកឧត្ដមងួន រតន: អភិបាល នៃគណះអភិបាលខេត្តបាត់ដំបង និងលោកឧត្ដមសេនីយ៍ សាត គឹមសាន ស្នងការខេត្តបាត់ដំបង គួរតែពិនិត្យមើលកូនចៅក្រោម ឱវ៉ាតផង និងចាត់កម្លាំងជំនាញចុះត្រួតពិនិត្យ និងមានចំណាត់ការ លោកអួន តាល់ ម្ចាស់បនល្បែង និងបក្ខពួកផង។

សូមបញ្ជាក់ថា ទីតាំងបើកលេងល្បែងសុីសង លេងនៅខាងក្រោយផ្ទះលោក អ៊ុយ រី ស្ថិតនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕ដោយ:ស្ម័គ្រជាតិ