(គេហទំព័រ ពន្លឺខ្មែរអមត:)គឹតទៅមន្ត្រីមានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងគណ:បញ្ជាការឯកភាពខេត្តព្រះវិហារមិនការពារព្រៃឈើនៅតំបន់ព្រៃឡង់អត់ហានចេញមុខបង្រាបឈ្មួញឈើឈ្មោះថៅកែ សិុច នោះទេព្រោះខ្លាច…?

ចេញផ្សាយថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289៖0882476167

(ព្រះវិហារ):ពិតជាមិនធម្មតាមែនលោកថៅកែឈេីដ៍ធំ ឈ្មោះ សិុច ចេះមន្តអាគមន៍ អូមអាម បំបាំងភ្នែកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ខេត្តព្រះវិហារ មិនឱ្យឃើញឃ្លាំងឈេីថៅកែ សុិច នោះទេ។

គេសង្កេតឃើញថាការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ទាំងថ្ងៃទាំងយប់តាមគោយន្តកន្ត្រៃ រថយន្តតូចធំហាក់បីដូចជាគ្មានការទប់ស្កាត់និងបង្ក្រាបឡើយពីសំណាក់មន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើ លោកប្រធានមន្ទីរបរិស្ថានខេត្តផងដែរ ភាគច្រើន ដឹកចូលដេប៉ូឈើ លោកថៅកែ (សិុច) ដែលមានឈ្មោះបោះសម្លេងល្បីល្បាញធំជាងគេក្នុងទឹកដីនៃខេត្តព្រះវិហារ ហើយគ្មានសមត្ថកិច្ចមន្ត្រីជំនាញ និងជាពិសេសគឺលោក ប្រាក់សុវណ្ណ តែម្តងជាចៅហ្វាយខេត្តព្រះវិហារ ក៏មិនហ៊ានបង្ក្រាបដូចមន្ត្រីផ្សេងផងដែរ។

តាមប្រភពពីប្រជាពលរដ្ឋបានលួចបង្ហើបឲ្យដឹងនៅថ្ងៃនេះថា: សព្វថ្ងៃគេសង្កេតឃើញសកម្មភាពដឹកជញ្ចូនឈើ យ៉ាងសកម្មចូលដេប៉ូឈើ(លោកសិុច) ដែលដើរអ៊ួតគ្អេងគ្អាងថាក្នុងទឹកដីខេត្តព្រះវិហារនេះ គ្មានអ្នកណាហ៊ានធ្វើអ្វីគេបានឡើយ ព្រោះគេស្កាល់មន្ត្រីតាំងពីថ្នាក់លើដល់ក្រោមរួចរាល់អស់ហើយ មហាជនដាក់ការសង្ស័យថាគ្មានច្បាប់ណាគេអនុញ្ញាត ឲ្យដឹកជញ្ជូនឈើយក មកស្តុករួចដឹកបន្តយកទៅលក់ ចែក ចាយទៅតាមបណ្តាខេត្តនានា យ៉ាងអនាធិបតេយ្យដូច្នេះនោះទេ។

ពលរដ្ឋដាក់ការសង្ស័យថា: មានតែពួកមន្ត្រីខិលខូចមួយចំនួនទេ ដែលលួចឃុបឃិតគ្នាជាមួយមេឈ្មួញខាងលើនេះយកកន្លេលធំបន្លំដេកព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដោយមិនគិតអំពីផលប្រយោជន៍ជាតិ និងភ្លេចតួនាទីខ្លួនដែលជាមន្ត្រីសុីប្រាក់ខែរដ្ឋបម្រើរាស្ត្រ តែបែរជាចូលរួមបំផ្លាញធនធានធម្មជាតិជាមួយនឹងក្រុមឈ្មោះឈើទៅវិញ ធ្វើឲ្យបាត់បង់នូវធនធានធម្មជាតិ ជាពិសេសព្រៃឈើនេះតែម្តង ដែលជាជម្រកសត្វព្រៃ និងធ្វើឲ្យបម្រែ បម្រួលអាកាសធាតុផងដែរនោះ។

ដេប៉ូឈេីមួយកន្លែងដែលស្ថិតនៅចំណុច កក់ ពោន ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កំពុងដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ស្ទើររៀងរាល់យប់ ប្រភពបានបង្ហើបថាឈឺទាំងនោះដឹកចេញពីរតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រ ឃុំធ្នា ស្រុកជ័យសែន ខេត្តព្រះវិហារ តែជំនាញហាក់បីដូចមើលមិនឃើញហើយពលរដ្ឋបានថ្លៃងប្រាប់បន្ថែមទៀតថា ដេប៉ូឈើខាងលើនេះមានម្ចាស់ឈ្មោះ សុិច ជាអ្នកទទួលទិញឈើមកស្តុកទុកក្នុងឃ្លាំង ដើម្បីដឹកចេញទៅលក់នៅតាមបណ្តាខេត្តនានា។មតិមហាជនមានការសង្ស័យថាលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ សើមមាត់សើមករជាមួយនិងឈ្មួញខុសច្បាប់នេះហើយបានជាមិនហ៊ានក្អករក្សាភាពស្ងៀមស្ងាត់។

ដោយឡែកលោក សេង សុងច័ន្ទសុជាតិ ដែលមានតួនាទីជាប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងតែដេកលង់លក់ក្នុងម៉ាស៊ីនត្រជាក់ ចាំទទួលលេខកូដពីឈ្មួញទាំងអស់នោះហើយមែនទេ ?បានជាមិនហ៊ានមកក្បែរដេប៉ូខុសច្បាប់ខាងលើនេះ តើមន្ត្រីបរិស្ថានដែលមានតួនាទីយ៉ាងសំខាន់ការពារដែនតំបន់ព្រៃឡង់ចុះហេតុអ្វីឈើដឹកចេញពីព្រៃឡង់ស្ទើរតែរៀងរាល់ថ្ងៃមិនបង្ក្រាបបែបនេះ?ហើយឈ្មួញឈើឈ្មោះ សុិច សព្វថ្ងៃកំពុងតែកាងឡានដឹកផលអនុផលព្រៃឈើ តាមដងផ្លូវដោយគ្មានច្បាប់អនុញ្ញាតទៀតផង។

ជាចុងក្រោយប្រជាពលរដ្ឋក៍សូមសុំណូមពរ ទៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានប្រគល់ដាវអាជ្ញាសឹកឲ្យ ដើម្បីបង្ក្រាបរាល់បទល្មើសទាំងឡាយ ដែលកើតមានក្នុងមូលដ្ឋាន ដើម្បីធានាសុខសន្តិភាពជូនសង្គមជាតិយើងទាំងមូល ជាពិសេសទប់ស្កាត់បទល្មើសធនធានធម្មជាតិនេះតែម្តង សូមសម្តេចគួរំលឹកដល់លោកអភិបាលខេត្តព្រះវិហារមេត្តាគួរពិនិត្យទៅលើមន្ត្រី ក្រោមឱវាទមួយចំនួនដែលអសមត្ថិភាពក្នុងការបង្រាបបទល្មើសឈើ ធ្វើបានតែរបាយការណ៍បំភ្លៃការពិតជូនថ្នាក់ដឹងនាំទាំងនោះផងទាន។

ប្រជាពលរដ្ឋលោកសូមសំណូមពរដល់ សម្ដេចប្រមុខថ្នាក់ដឹកនាំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដេចមេត្តាអន្តរាគមន៍និងចាត់វិធានការក្តៅចំពោះ ក្រុមមន្ត្រីអសកម្មក្នុងខេត្តព្រះវិហារមួយចំនួន និងក្រុមឈ្មួញដឹកឈើឈ្មោះ សិុច ដែលជាឈ្មួញឈេី ដុះស្លែយូរឆ្នាំ ណាស់មកហើយ និង មានដេប៉ូនៅនឹងភូមិក្រាំងដូងឃុំព្រះឃ្លាំងស្រុកត្បែងមានជ័យខេត្តព្រះវិហារនេះផង បើពុំនោះទេព្រៃឈើនៃតំបន់ព្រៃឡង់នឹងត្រូវរលាយហិនហោចដោយសារថៅកែឈើឈ្មោះ សិុច ម្នាក់នេះជាក់ជាពុំខាន៕