ព្រឹកនេះ​រដ្ឋសភា ​បើក​សម័យ​ប្រជុំ ដើម្បីពិភាក្សា ​និងអនុម័តច្បាប់ ចំនួនពីរពាក់ព័ន្ធ នឹង បង្កើនស​មា​ជិក ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ​ខណ្

រាជធានីភ្នំពេញ៖​រដ្ឋ​បើកសម័យ​ប្រជុំ ​ដើម្បីពិ​ភាក្សា​និង​អនុម័ត​លើសេចក្តីស្នើច្បាប់​ចំនួន២​ ពាក់​ព័ន្ធ​នឹងការបង្កើនស​មាជិកក្រុ​មប្រឹក្សារា​ជធានី ខេត្តក្រុង ស្រុក ខណ្ឌ ​ក្រោមអធិបតីភាព សម្តេច ហេង សំ​រិន ប្រធានរដ្ឋ​សភា។

សូមជំរាបដែរថា៖កិច្ចប្រ​ជុំនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០​១៩នេះ​ ដោយ​សមាជិ​ករដ្ឋស​ភាចូលរូ​មចំ​នួន១០​៨រូប​។

ច្បាប់ចំនួនពីរ ដែ​ល​ត្រូវអនុម័តក្នុង​សម័យ​ប្រជុំនេះរួម​មាន​៖
ទី១៖សេចក្តីស្នើច្បាប់​ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងរាជរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។​
ទី២៖សេចក្តីស្នើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា រាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕