សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង ៤បន្ទប់ និងសមិទ្ធផលផ្សេងទៀត នៅសាលាបឋម សិក្សាសាមគ្គី ស្រុកស្នួល ខេត្តក្រចេះ ចេញផ្សាយថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷ លោក រ៉េន ម៉េងគា

ខេត្តក្រចេះ÷សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ សិក្សា១ខ្នង ៤បន្ទប់ និងសមិទ្ធផលមួយចំនួនទៀត នៅសាលាបឋមសិក្សាសាមគ្គី ស្ថិតនៅភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី២៧ ខែ
សីហា ឆ្នាំ២០២៤។

ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាខាងលើ គឺមានការអញ្ជើញចូលរួមជាអធិបតីពី សំណាក់ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខា ធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធាភិសិរីចរិយា ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មានប្រសាសន៏ថា៖សមិទ្ធផលទាំងនេះគឺជា
ជាអំណោយពី អង្គការ វ័នឡៃហ្វ (One Life) និងសប្បុរសជនជប៉ុន ដែលជានិច្ចកាល អង្គការដៃគូរអភិវឌ្ឍន៍ និងសប្បុរសជប៉ុនទាំងអស់ តែងតែផ្ដល់ជំនួយលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា ការ សាងសង់ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព និងផ្នែកអរូបវ័ន្តរួមមាន ការអប់រំការបណ្ដុះបណ្ដាលធន ធានមនុស្ស ការបណ្ដុះបណ្ដាលមុខជំនាញបច្ចេក ទេស និងជំនួយផ្សេងៗទៀតដល់ខេត្តក្រចេះ ក្នុងគោលបំណងរួមចំណែកនាំ ឱ្យសម្រេចយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងកាន់តែបន្តរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ កម្ពុជា -ជប៉ុន ឱ្យបានគង់វង្ស និងឋិតថេរជានិរន្តន៍។

ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមអនុវត្តអាទិភាពគោលនយោ បាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្ដោតលើ «ការពង្រឹងគុណ ភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» នឹងដាក់ចេញនូវវិធានការគន្លឹះក្នុងគោលដៅ «លើក កម្ពស់គុណភាពអប់រំ» ដោយផ្តោតលើការពង្រឹង គុណភាពសាលារដ្ឋចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ។

ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង ក៍បានថ្លែងអំណរ គុណដល់សប្បុរសជនជប៉ុន និងអង្គការបណ្ដុះ បណ្ដាល និងអភិវឌ្ឍធនធានមនុស្ស T.D.O ដែលបានសាងសង់អគារដ៏ស្រស់ស្អាតចំនួន ១ខ្នង ព្រមទាំងសមិទ្ធផលមួយចំនួនទៀត នៃសាលាបឋម សិក្សាសាមគ្គី ដោយបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ក្នុងការពង្រឹង ពង្រីកវិស័យអប់រំប្រកបគុណភាព សមធម៌ និងបរិយាបន្ន ៕