
(គេហទំព័រពន្លឺខ្មែរអមត:)បេសកកម្មបន្ទាន់ ពិនិត្យអ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន៦៨នាក់ នៅក្នុងស្រុក
ចេញផ្សាយថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167
យប់ថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អុឹង គឹមលាង អភិបាលរងខេត្ត និងជាលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជួសមុខឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺ #កូវីដ១៩ បានចុះពិនិត្យផ្ទាល់ជាមួយអ្នកដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦៨នាក់ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លទ្ធផលនៃការធ្វេីរ៉ាពីតតេស្តលេីកទី១ ទទួលបានលទ្ធផលអវិជ្ជមានទាំង៦៨នាក់ ។
ក្រោយពេលទទួលបានលទ្ធផលអវិជ្ជមានទាំង៦៨នាក់មកនោះ ឯកឧត្តមក៏បានធ្វេីការផ្តាំផ្ញេីដល់បងប្អូន កូនក្មួយទាំងអស់ សូមចូលរួមអនុវត្តតាមវិធានរបស់សុខាភិបាលបានណែនាំ ។
ចុងក្រោយឯកឧត្តមសូមថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យ រួមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានបំពេញការងារដោយមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសុខភាពជូនប្រជាពលរដ្ឋ ដោយមិនខ្លាចនូវភាពនឿយហត់ ៕ដោយ:ពន្លឺខ្មែរអមត: