(គេហទំព័រពន្លឺខ្មែរអមត:)តាចាស់ជិតស្លាប់ហើយមិនទៅវត្តធ្វើបុណ្យបែជាលួងលោមចាប់រំលោភសេពសន្ទវៈចំពោះអនីតិជន

ចេញផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167

ខេត្តបន្ទាយមានជ័យ ÷ តាវ័យចំណាស់ម្នាក់ជិតចូលរណ្តៅហើយបានល្បួងក្មេងស្រីយកទៅរំលោភបានសម្រេច៣ដង ទើបបែកការណ៍ត្រូវកំលាំងនគរបាលឃាត់ខ្លួន
បាននៅ ព្រឹក ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១។សមត្ថកិច្ចបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា តាវ័យចំណា់នោះមាន ឈ្មោះ ឆុត ឆាត់ ភេទប្រុសអាយុ៧៨ឆ្នាំរស់នៅភូមិតាផោក ឃុំចង្ហាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំណែកក្មេងរងគ្រោះមានឈ្មោះ ត រ ស អាយុ១៤ឆ្នាំ នៅភូមិតាផោក ឃុំ ចង្ហា ស្រុកអូរជ្រៅ ឪពុកម្តាយទៅធ្វើការនៅប្រទេសថៃ ហើយ រស់នៅជាមួយជីដូនចាស់ជរា។

លោកអធិការបានបញ្ជាក់ថាថ្ងៃកើតហេតុនោះ ដោយអ្នកជិតខាង ឈ្មោះវឿង តឿង ភេទស្រីអាយុ៥៤ឆ្នាំ មើលឃើញរូបរាងក្មេងស្រីរងគ្រោះមានអាការៈខុសប្រក្រតី គាត់ក៏បានសួរនាំ ហើយក្មេងស្រីរងគ្រោះបាននិយាយរឿងរ៉ាវប្រាប់ថាតា ឆុត ឆាត់ បាន គាត់រំលោភនាង ក្រោយពីលឺដូច្នោះ ឈ្មោះវឿង តឿង បានប្តឹងមកនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្ហា បន្ទាប់មកសមត្ថកិច្ចបានហៅជនសង្ស័យទៅសួរនាំ ។

លោកអធិការបានរៀបរាប់បញ្ជាក់ទៀតថានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួងលោមក្មេងស្រីរងគ្រោះរំលោភមែននៅក្នុងទ្រុងមាន់ក្រោយផ្ទះរបស់ខ្លួន បានសម្រេចចំនួន៣ដង តាំងពីអំឡុងខែឧសភា ឆ្នាំ២០២១ មកម្លេះ ដោយលួងលោមឲ្យលុយនាង លើកទី១ចំនួន២០,០០០រៀល,លើកទី២ ចំនួន១០,០០០រៀលនិងលើកទី៣ចំនួន២០,០០០រៀល ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថាដោយផ្អែកលើបណ្តឹងក្រុមគ្រួសារក្មេងស្រីរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឆុត ឆាត់បាន ត្រូវបានកម្លាំងនរបាលជំនាញ ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូខេត្តនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ចាត់ការតាមនិតិវិច្បាប់ហើយដែរ៕ដោយ:ពន្លឺខ្មែរអមត: