(គេហទំព័រពន្លឺខ្មែរអមត:)ត្រីងៀតឆ្លៀតពងនាសម័យកូវិដឈ្មួញយកអេស្កាពីរគ្រឿងលួចឈូសឆាយដីព្រៃលិចទឹកជាច្រើនហិតាសង្ស័យមានការបើកភ្លើងខៀវពីសំណាក់អាជ្ញាធរពាក់ព័ន្ធ

ចេញផ្សាយថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167

ខេត្តសៀមរាប៖ ថ្មីស្រឡាងករណីឈ្មួញយកអេស្កាពីរគ្រឿងសំរុកចូលលួចឈូសឆាយដីព្រៃលិចទឹកជាច្រើនហិកតា នៅក្នុងភូមិសាស្រ្តស្រុកពួក ពលរដ្ឋរស់នៅក្នុងតំបន់នោះមានការសង្ស័យថា ករណីនេះអាចមានការឃុបឃិតគ្នាជាប្រព័ន្ធ។
ប្រភពពីបងប្អូនប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងឈូសឆាយដីព្រៃលិចទឹក ស្ថិតនៅ(តំបន់លូបី គ្រប់គ្រងដោយសហគមន៍)ក្នុងស្រុកពួក។

នៅរសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ស្ថិតនៅតំបន់ទំនុប៧៨ ចំណុចលូបី ឃុំល្វា ស្រុកពួក ខេត្តសៀមរាប មានអង្គភាពអ្នកសារព័ត៌មានជាច្រើននាក់ បានចុះទៅដល់ចំណុចទីតាំងដីព្រៃលិចទឹកខាងលើ ប្រទះឃើញអេស្កាចំនួនពីរគ្រឿងកំពុងធ្វើសកម្មភាពអេស្កាកាយព្រៃលិចទឹកភ្លាមៗនោះផងដែរដោយសារតំបន់អត់សេវាទូរស័ព្ទអង្គភាពព័ត៌មានយើងមិនអាចទំនាក់ទំនងទៅអាជ្ញាធរដើម្បីសុំការអន្តរាគមន៍បាន លុះមកដល់ព្រឹកថ្ងៃទី ១៤ ខែឆ្នាំដដែល អ្នកសារព័ត៌មានទាំងអស់នោះបានសុំការបំភ្លឺពីប្រធានសហគមន៍ក្នុងស្រុកពួក លោកឆ្លើយថាកាលពីពេលថ្មីៗនេះក៏ត្រូវបានចាប់អេស្កាការចំនួន ២ គ្រឿងផងដែរ តែបើមានធ្វើសកម្មភាពទៀតចូលរួមសោកស្ដាយដែរព្រោះមិនបានដឹង។

យោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍បន្តថាការឈូសឆាយនេះភាគច្រើនសុទ្ធតែជាអ្នកធំមានលុយនិងមានអំណាចទើបអាចធ្វើទៅបានអ្នកតូចតាចអត់ខ្សែប្រជាពលរដ្ឋស្លូតត្រង់កុំឡើយថាយកអេស្កាមកវ៉ៃព្រៃនោះសុំបីតែកំបិតកាប់សឹងតែមិនបានផង។ ការឈូសឆាយដីព្រៃលិចទឹកខាងលើធ្វើឡើងជិត១ខែមកហើយ ដោយអស់ដីព្រៃជាច្រើនហិកតាដែលជាជម្រកមច្ឆាជាតិត្រីពងកូន។

ពាក់ព័ន្ធករណីឈូសឆាយដីព្រៃលិចទឹកនេះ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ចណាម្នាក់បាននៅឡើយទេអង្គភាពយើងរង់ចាំទទួលស្វាគមន៍រាល់ការបកស្រាយបំភ្លឺពាក់ព័ន្ធករណីឈូសឆាយដីព្រៃលិចទឹកខាងលើ។

ទោះជាយ៉ាងណាពលរដ្ឋសង្ឃឹមថា ឯកឧត្តម ទៀសីហា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប និងមានវិធានការទៅលើមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ ជុំវិញករណីខាងលើ។ដោយ:ពន្លឺខ្មែរអមត: