
(គេហទំព័រពន្លឺខ្មែរអមត:)ឯកឧត្តម ខៀវ កាញារីទ្ធអញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន
ចេញផ្សាយថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167
ភ្នំពេញ៖ ថ្ងៃចន្ទ ៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារដែលត្រូវអនុវត្តបន្ត នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។ដោយ:ពន្លឺខ្មែរអមត: