(គេហទំព័រពន្លឺខ្មែរអមត:)អធិការរងនគបាលស្រុកអង្គរបូរីម្នាក់ លួចរំដោះមនុស្ស ចេញពីមណ្ឌល ចត្តាឡីស័កដោយគ្មានការអនុញ្ញ

ចេញផ្សាយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167

ខេត្តតាកែវ ៖ លោក ប៉ែន រដ្ឋា ដែលមាន តួនាទីជាអធិការរងនគបាលស្រុកអង្គរបុរី ត្រូវគេរាយការណ៍មកថា បានយកតួនាទីទៅរំដោះមនុស្សម្នាក់ដែលកំពុងពាក់ព័ន្ធបុគ្គលវិជ្ជមានហើយនិងកំពុងតាមដានយកសំណាកក្នុងមណ្ឌលចត្តាឡីសក័ឲ្យ ទៅផ្ទះវិញ ខណៈប្រជាពលរដ្ឋដ៍ទៃទៀត ត្រូវបាន ជាប់ក្នុងមណ្ឌលចត្តាឡីស័កដែលតម្រូវ រហូតដល់១៤ថ្ងៃនោះ។

ប្រជាពលរដ្ឋបានលើកឡើងថា លោក ប៉ែន រដ្ឋា នេះចាប់តាំងពីបានឡើងជាអធិការរងស្រុកអង្គរបូរីមក គឺតែងតែប្រើអំណាចអន្តរាគមន៍ និងសាងរឿង អាស្រូវជាច្រើន ដូច្នេះពួកគាត់រំពឹងថា លោកស្នងការនគរបាលខេត្តតាកែវនឹង ចាត់វិធានការស៊ើបអង្កេត ចំពោះអធិការ រងនគរបាលស្រុកអង្គរបូរីរូបនេះ។

ពាក់ព័ន្ធនឹងករណី រំដោះមនុស្សចេញពីកន្លែងធ្វើចត្តាឡីស័កនេះ យើងមិនអាច ស្វែងរកការបំភ្លឺពី លោក ប៉ែន រដ្ឋាអធិការរងនគរបាល ស្រុកអង្គរបូរីបានទេនៅថ្ងៃនេះ, ចំណែកលោក យ៉ុង ប៊ុនយុន អធិការនគរបាល ស្រុកអង្គរបូរីបានថ្លែងថាលោកអត់បានដឹងរឿងនេះទេ។

លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរីបានថ្លែងថា លោកដឹងរឿងនេះខ្លះៗដែរ តាមរយៈលោក រស់ រត្ន័អភិបាលរងស្រុករាយការណ៍ជូនលោក ដោយថា អធិការរងរូបនោះបាន សុំយកមនុស្សចេញពីមណ្ឌលចត្តាឡីស័កតែលោកមិនបានអនុញ្ញាតិឲ្យយកចេញនោះទេ តែលោកអធិការរងរូបនោះបានយកចេញទៅផុតហើយ។

លោកបន្តទៀតថា លោកបានបញ្ជាទៅលោក រស់ រត្ន័ ឲ្យលោកអធិការរងរូបនោះយកមនុស្សដែលរំដោះចេញមកចូលក្នុងមណ្ឌលចត្តាឡីសក័វិញជាបន្ទាន់ តែរឿងយកមនុស្សមកវិញ ឬមិនយកមកវិញនោះ លោកក៏មិនបានតាមដានទៀតដែរគឺលោក រស់ រត្ន័ ជាអ្នកចាត់ចែង។

យោងតាមមាត្រា ២៣ នៃអនុក្រឹត្យ ស្តីពីការ ទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ ១៩ «អ្នកផ្តើមគំនិតដឹកនាំនិងណែនាំ បញ្ចុះបញ្ចូលឬជួយសម្រួលដោយចេតនា ដល់បុគ្គល ដែលត្រូវ ធ្វើចត្តាឡីស័ក ឲ្យ គេចចេញពីការត្រួតពិនិត្យរបស់មន្រ្តីចត្តាឡីស័កឬគេចវេសពីការធ្វើចត្តាឡីស័កឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១០លានរៀលទៅ៥០លានរៀល» ហើយ ប្រសិនបើការគេចវេសនោះបណ្តាលឲ្យ មានការចម្លងជំងឺកូវីដ១៩ដល់អ្នដទៃ ទៀតនោះគឺអាចនឹងជាប់ពន្ធនាគារទៀតផង៕ដោយ:ពន្លឺខ្មែរអមត: