នាយកដ្ឋានបានធ្វើការស្រាវជ្រាវ និងបង្រ្កាបបទល្មើសចំនួន២បណ្តឹងផ្សេងគ្នាឃាត់ខ្លួនជនសង្ស័យចំនួន០១រូបកសាងសំណុំរឿងបញ្ជូនទៅ ចេញផ្សាយថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥ ការិយាល័យនិពន្ធ 017778289=0882476167

(ភ្នំពេញ) : នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៖
នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានបានធ្វើការស្រាវជ្រាវ និងបង្រ្កាបបទល្មើសក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា(EDC) លួចចូលគ្រប់គ្រង និងផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ចំនួន២បណ្តឹងផ្សេងគ្នា សរុបជាទឹកប្រាក់ប្រមាណ ៦,៥០០ដុល្លា និង២លានរៀល។
.ដោយមានការសម្របសម្រួលពី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យចំនួន០១រូប ឈ្មោះ ស.ស.ផ.ន ភេទស្រី ជនជាតិខ្មែរ មានទីលំនៅខេត្ដកណ្ដាល ជាអ្នកផ្ដល់ទីកន្លែង និងមធ្យោបាយគណនីធនាគាររបស់ខ្លួនឱ្យបក្ខពួក ដើម្បីទទួលផលនៃបទល្មើស។
.បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
.នាយកដ្ឋាន សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នពីជន ឬក្រុមដែលមិនស្គាល់អត្តសញ្ញាណ
បន្លំជាស្ថាប័នផ្សេងៗ ដើម្បីបោកបញ្ឆោតអោយផ្តល់ពត៌មានផ្ទាល់ខ្លួន ដែលឈានទៅដល់ការគ្រប់គ្រងគណនីធនាគារ និងផ្ទេរប្រាក់ចេញដោយមិនដឹងខ្លួន និងសូមកុំអោយអ្នកដទៃប្រើប្រាស់ ឬខ្ចីគណនីធនាគារផ្ទាល់ខ្លួន ដើម្បីធ្វើសកម្មភាព និងទទួលប្រាក់ដែលមិនមានប្រភពច្បាស់លាស់ចូល ហើយស្នើសុំដកជាសាច់ប្រាក់សុទ្ធ វាគឺជាការប្រព្រឹត្តិបទល្មើស និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។