ពលរដ្ឋ១០គ្រួសារដែលមានជីវភាពខ្វះខាតបានទទួលអំណោយទឹកចិត្តដ៍ថ្លៃថ្លាពីអ្នកស្រីតាន់បារាំង….! ចេញផ្សាយថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ខែមករា ឆ្នាំ២០២៥ ពលរដ្ឋ១០គ្រួសារ រស់នៅភូមិ ទក្សិណ ខាងត្បូងសង្កាត់គោកចក ក្រុង.ខេត្តសៀមរាប បានទទួលអំណោយពីអ្នកស្រីតាន់ បារាំង រស់នៅភូមិ នគរក្រៅ ស្រុកនគរធំក្រុង.ខេត្តសៀមរាប បានទំនាក់ទំនងផ្តល់អំណោយនេះតាម
រយៈលោកគៀន គាល ចាងហ្វាងការផ្សាយ គេហទំព័រ សារព័ត៍មានពន្លឺខ្មែរអមត: យកមកចែកជូន អំណោយដែល
បានទទួលរួមមាន៖ អង្ករ១០គីឡូ / ប៊ីចេង១គីឡូ / អំបិល១គីឡូ/ ស្ករស ១មួយគីឡូ/ទឹកត្រី១យួរ/ ទឹកសុីអុីវ១យួរ/ សារ៉ុង១/ ក្រម៉ា១/ ថវិការមួយមុឺនរៀល ។

អ្នកស្រី តាន់ បារាំង បានបន្ថែមថា៖ទោះបីអំណោយនេះវាមានតិចទូចក្តីវាជាទឹកចិត្តដ៍ថ្លៃថ្លារបស់អ្នកស្រីដែលបានជួយ
សម្រួលដល់បងប្អូនបានមួយគ្រា ក្នុងពេលមានភាពខ្វះខាតផងដែរ អ្នកស្រីថានេះជាជំហ៊ានទីមួយដែលគាត់បានជួយដល់ក្នុងភូមិ ទកិ្សណខាង ត្បូង លើកក្រោយៗនឹងមានច្រើនជាងនេះបន្តជួយមនុស្សធម៌ចែករំលែកថែមទៀត។ពលរដ្ឋ១០គ្រួសារដែលបានទទួលអំណោយរបស់អ្នកស្រីតាន់បាំង បានត្រេកអរយ៉ាងខ្លាំងនូវទឹកចិត្តអ្នកស្រីតាន់បារាំងដែលបានចែកទាន់គ្រឿងបរិភោគខាងលើដល់ពួកគាត់ដែលកំពុងមានជីវភាពជួបបញ្ហាខ្វះខាត់នឹងអរគុណអ្នកស្រីដែលបានជួយពួកគាត់ សូមអ្នកស្រី អាយុវែង ហើយនៅក្នុងឱសឆ្នាំថ្មីនេះ សូម ពុទ្ធពរ ទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ នឹងរួមបន្តជួយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតថែមទៀត៕