
ឆ្លងចរន្តអគ្គិសនី បណ្តាលអោយឆាបឆេះផ្ទះឈើ ១កន្លែងអស់ទាំងស្រុង ខណៈម្ចាស់ផ្ទះចាក់សោចោលរវល់ទៅស៉ីឈ្នួលគេ ចេញផ្សាយថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷លោក រ៉េន ម៉េងគា
ក្រចេះ : មានករណីគ្រោះអគ្គិភ័យកើតឡើងបណ្ដាលអោយឆេះផ្ទះប្រជាពលរដ្ឋ ១កន្លែងរងកាខូចខាតអស់ទាំងស្រុង) កាលពីវេលាម៉ោង ០១និង ៣០នាទី ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិកន្រ្ទីង សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្ដក្រចេះ ។
លោក ឧត្តមសេនីយ៍ត្រី ច្រឹង ផល្លី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានអោយដឹងថា ករណីអគ្គិភ័យនេះបានឆាបឆេះផ្ទះចំនួន ០១ផ្ទះ ទំហំ ៧ម៉ែត្រ x១២ម៉ែត្រ ធ្វើអំពើឈើប្រក់ក្បឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត គិតជាទឹកប្រាក់អស់ប្រហែលចំនួន ២០.០០០ដុល្លារ។ ហើមូលហេតុ នៃការឆាបឆេះលំនៅឋានខាងលើអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ដោយនៅពេលកើតហេតុ ម្ចាស់ផ្ទះមិននៅចាក់សោរចោលហើយទៅធ្វើចុងភៅ អោយគេនៅស្រុកចិត្របុរី។
លោក ស្នងការរងបញ្ចាក់ថា ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបានចេញរថយន្ដពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង ដើម្បីអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០៤រថយន្ត ទើបធ្វើអោយរលត់ទាំងស្រុង មិនឆេះរាលដាលទៅកន្លែងផ្សេងទៀត ។