
(គេហទំព័រ ពន្លឺខ្មែរអមត:)បុគ្គលិកអង្គការអប់រំផ្នែកផ្លូវចិត្តម្នាក់ ត្រូវជនសង្ស័យកាប់ចញ្រាំឡើងសុះសាច់បានស្លាប់ភ្លាមៗខណ:ចុះធ្វើការតាមភូមិ
ចេញផ្សាយថ្ងៃច័ន្ទ ទី៧ ខែមិនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តបាត់ដំបង: បុគ្គលិកអង្គការអប់រំផ្លូវចិត្តម្នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែង ខណ:ដែលកំពុងចុះធ្វើការនៅតាមភូមិ ហើយត្រូវជនសង្ស័យ ម្នាក់ដែលមានចិត្តចង្អៀតចង្អល់ទាញពូថៅកាប់ឡើងសុសសាច់។
ករណីឃាតកម្មគិតទុកជាមុននេះ បានកើតឡើងនៅវេលាម៉ោង១១ និង ៣០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំនេះ ស្ថិតនៅចំណុចក្រុម១៩ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ
ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ មាស ហុក ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ បានធ្វើសកម្មភាពយកពូថៅ កាប់ទៅលើជនរងគ្រោះឈ្មោះ ឡៅ លុន ភេទប្រុស អាយុ៤៥ ឆ្នាំមានទីលំនៅក្រុម០៥ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។