
(គេហទំព័រ ពន្លឺខ្មែរអមតៈ)ខ្សែភ្លើងគាបនឹងទ្វារដែក បើកមិនប្រយ័ត្នឆ្លងចរន្តអគ្គិសនីឆក់ប្រពន្ធប្តីរត់ជួយឆក់ទាំង០២នាក់ ស្លាប់ប្រពន្ធ
ចេញផ្សាយថ្ងៃច័ន្ទ ទី៧ ខែមិនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីវ័យ៦៩ឆ្នាំ ម្នាក់បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកស្វាយចេក បន្ទាប់ពីឆក់ខ្សែភ្លើង ។
ហេតុការណ៍ថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង០៦យប់ ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ នៅភូមិប្រីយ៍ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុស្វាយចេកបានឲ្យដឹងថា៖ ស្ត្រីរងគ្រោះ ឈ្មោះ ភុត លាន ភេទអាយុ៦៩ឆ្នាំនៅភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
នគរបាលបានប្រាប់ទៀតថា៖ នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ភុត លាន រួមទាំងក្រុមគ្រួសារហូបបាយជាមួយគ្នា ពេលនោះស្ត្រីរងគ្រោះហូបរួចមុនក៏លាងដៃហើយបានបើកទ្វារផ្ទះដែលធ្វើពីដែកគាបខ្សែភ្លើងបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ ពេលនោះប្តីឃើញក៏រត់ទៅជួយសង្គ្រោះតែត្រូវឆក់ដួលទាំង០២នាក់តែម្តង ប្រពន្ធរងរបួសធ្ងន់ បន្ទាប់មកបានស្លាប់ពេលបញ្ជូនទៅង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកស្វាយចេក ចំណែកប្តីរងរបួសស្រាល។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕