
(គេហទំព័រ ពន្លឺខ្មែរអមត:)ជនសង្ស័យបានប្រើអាវុធកែច្នៃ បាញ់ស្លាប់ស្រ្តី ០១ នាក់ រួចក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយក៏ំព្រោះតែ….
ចេញផ្សាយថ្ងៃច័ន្ទ ទ៧ ខែមិនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
(កំពង់ធំ) ÷ នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២២ មានករណីផ្ទុះអាវុធ កែច្នៃ 02គ្រាប់ បណ្តាលឲ្យស្លាប់ មនុស្ស ០២នាក់ នៅចំណុចភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
- ១ – ជនរងគ្រោះ ឈ្មោះ គង់ ហ័ន ភេទស្រី អាយុ 31ឆ្នាំ ត្រូវបានជនសង្ស័យ បាញ់ត្រូវកញ្ចឹង ក ធ្លាយមកក្បាល បណ្តាលឲ្យ ស្លាប់នៅកន្លែងកើតហេតុ (ម្ចាស់ផ្ទះ)
២ – ជនសង្ស័យ ឈ្មោះ សុខ សូយ៉ន ប្រុស អាយុ 30ឆ្នាំ រស់នៅភូមិ តស៊ូ ឃុំ តស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ បន្ទាប់ពីបាន បាញ់ជនរងគ្រោះស្លាប់ បានបាញ់ សំលាប់ខ្លួនឯង តាមក្រោយ បណ្តាលអោយស្លាប់ នៅកន្លែងកើតហេតុជាមួយគ្នា ។មូលហេតុ: ជនសង្ស័យ បានមកដេករស់នៅ រៀនជួសជុលម៉ូតូ នៅផ្ទះជនរងគ្រោះ( ឪពុកមេជាង) រយះពេល 01ឆ្នាំ បានលួចស្រឡាញ់ជនរងគ្រោះ តែសាម៉ីខ្លួនជនរងគ្រោះ មិនព្រមស្រឡាញ់ ទើបបណ្តាល អោយមាន ករណីឃាតកម្ម នេះកើតឡើង តែម្តង ។