
(គេហទំព័រ ពន្លឺខ្មែរអមតៈ)លោកស្រី អេង សុហ្គិច ជាឈ្មួញជីកកាយដី/បូមខ្សាច់/កាយភ្នំ ដ៏មានឥទ្ធិពលបានធ្វើឲ្យមានហានិភ័យដល់តៃកុងរថយន្តដឹកដីធ្លាក់ក្នុងរណ្តៅជម្រៅជាង១០ម៉ែត្រស្លាប់យ៉ាងអណោចអធម្ម
ចេញផ្សាយថ្ងៃសុក្រ ទី១៧ ខែមិនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ÷ នៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២២នេះរណ្ដៅដីដ៏ធំយ៉ាងមហិមាប្រចាំខេត្តសៀមរាប បានឆក់យកជីវិតបុរសម្នាក់ស្ថិតក្នុងភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
ប្រភពព័ត៌មានបានឲ្យដឹងថា រណ្ដៅដីខាងលើនេះមានជម្រៅជាង១០ម៉ែត្រដែលមានទំហំជិត ៥០ហិចតា គេស្គាល់បានថាមានម្ចាស់ឈ្មោះលោកស្រី អេង សុហ្គិច ជាឈ្មួញជីកកាយដី,បូមខ្សាច់,កាយភ្នំ ដ៏មានឥទិពលប្រចាំខេត្តសៀមរាប។
មហាជនមានការងឿងឆ្ងល់ថាតើ ហេតុអ្វី បានជាគេអាចនាំគ្នាជីកកាយយកអាចម៍ដីនៅតំបន់(៣)ព្រៃលិចទឹកបានយ៉ាងរលូនអស់ជាច្រើនឆ្នាំមកហើយបែបនេះ។
គេបានដាក់ការសង្ស័យថាសមត្ថកិច្ចពាក់ព័ន្ធពីលើដល់ក្រោមជាអ្នកបើកដៃឲ្យក្រុមឈ្មួញជីកកាយទាំងកំរោល ក្នុងតំបន់ព្រៃលិចទឹកដើម្បីតែលាភសក្ការៈប៉ុណ្ណោះ។
ម្យ៉ាងវិញទៀតថ្នាក់ដឹកនាំខេត្តសៀមរាប គួរតែមានវិធានការទៅលើក្រុមឈ្មួញកាយដីនៅតំបន់ព្រៃលិចទឹកក្នុងខេត្តសៀមរាបទាំងមូលផងដើម្បីអនុវត្តតាមការណែនាំរបស់ក្រុមនៃរាជរដ្ឋាភិបាល។
ជាមួយគ្នានេះដែរ ពលរដ្ឋទទូចឲ្យថ្នាក់ដឹកនាំខេត្តនិងក្រសួងពាក់ព័ន្ធមេត្តាគិតគូរពីហានិភ័យ ដែលពលរដ្ឋត្រូវរងគ្រោះនៅថ្ងៃក្រោយផងទាន៕