
(គេហទំព័រ ពន្លឺខ្មែរអមត:)អ្នកញៀនល្បែង ថ្នល់ទឹកភ្លៀងត្រូវឃាត់ខ្លួនបាន ចំនួន ១៦នាក់របស់កងកម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ចេញផ្សាយថ្ងៃសុក្រ ទី១៨ ខែមិនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
បាត់ដំបង: ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលេីនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២២
វេលាម៉ោង ១០:១៧ នាទី លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ រួមនឹងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះប្រតិបត្តិការ បង្ក្រាបករណី ល្បែងស៊ីសង ( ភ្នាល់ទឹកភ្លៀង ) ចំនួន ០២ ទីតាំងផ្សេងគ្នា នៅក្នុងក្រុងបាត់ដំបង ។
ទីតាំងទី១ ស្ថិតនៅក្នុងភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំខ្លួនមនុស្សចំនួន ០៧ នាក់
ទីតាំងទី២ ស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំខ្លួនមនុស្សចំនួន ០៩ នាក់ មកកាន់ស្នងការដ្ឋាន
វត្ថុតាងដកហូតរួមមាន ៖
- វិទ្យុទាក់ទងចំនួន ០៦ គ្រឿង
- ទូរសព្ទ័ដៃ ចំនួន ២៥ គ្រឿង
- រថយន្តចំនួន ០៤ គ្រឿង
- ម៉ូតូចំនួន ០៨ គ្រឿង
- ម៉ូតូកង់បីឥណ្ឌា ចំនួន ០១ គ្រឿង
- កង់ ចំនួន ០១ គ្រឿង
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។