(គេហទំព័រ ពន្លឺខ្មែរអមតៈ)ឆ្នោតវៀតណាមចំកណ្តាលខេត្តកំពង់ធំបានរីករាលដាលល្បីរន្ទឺដែលមានលោកឧកញ៉ាម្នាក់ដែរឥទ្ធិពលធ្លាប់រកស៊ីបទល្មើសព្រៃឈើយ៉ាងធំសូម្បីតែសមត្ថកិច្ចពីថ្នាក់ក្រោយដល់ថ្នាក់លើក៏មិនហ៊ានបង្រាបផង

ចេញផ្សាយថ្ងៃច័ន្ទ ទី២១ ខែមិនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តកំពង់ធំ÷បច្ចុប្បន្នឆ្នោតវៀតណាមកំពុងតែពេញនិយម នៅក្នុងខេត្តកំពង់ធំដែលមានលោកឧកញ៉ាដ៏ល្បីឈ្មោះម្នាក់ធ្លាប់រកស៊ីបទល្មើសព្រៃឈើដ៏ធំ តែពេលបច្ចុប្បន្ននេះដូរមកធ្វើជាមេឆ្នោតវៀតណាមប្រចាំនៅខេត្តកំពង់ធំវិញហើយ។

យោងតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទីតាំងដែលកន្លែងកត់ឆ្នោតវៀតណាមលក់ក្នុងផ្សារធំៗមានដូចជា ÷
👉 ១.ផ្សារចាស់
👉 ២.ផ្សារថ្មី
👉 ៣.ផ្សារថ្នល់បែក
👉៤.ផ្សារក្បាល់ថ្នល់
ចំណែកសមត្ថកិច្ចនៅក្នុងខេត្តកំពង់ធំពីលើដល់ក្រោមវិញ ហាក់មិនអើពើនឹងឆ្នោតវៀតណាម ដែលកំពុងដំណើរការដោយខុសច្បាប់ទាល់តែសោះ។ឬមួយក៏អស់លោកសមត្ថកិច្ចត្រូវថ្នាំសណ្តំរបស់លោកឧកញ៉ាឬយ៉ាងណាទើបមិនហានបង្ក្រាប។

អង្គភាពយើងខ្ញុំរងចាំការបំភ្លឺពីសាមីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ (នៅមានតលេខក្រោយ)។