(គេហទំព័រ ពន្លឺខ្មែរអមតៈ)បែធ្លាយថ្មីៗនេះទៀតហើយ ឈ្មោះ ហៃ ដាក់ម៉ាស៊ីនអាជ្រៀកឈើនៅជាប់ក្នុងដែនព្រៃឡង់ឃុំសុចិត្រ ស្រុកសណ្តាន់ តើលោក ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តកំពុងធំមានចំណាត់ការបែបណា..!

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តកំពុងធំ ÷ បែកធ្លាយថាលោក ហៃ ដែលជាមេឈ្មួញឈើដ៏សំខាន់បានដាក់ម៉ាស៊ីអាជ្រៀកឈើជាប់និងក្នុងដែនព្រៃឡង់ស្ថិតនៅឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពុងធំ អាចដំណើរការបានយ៉ាងរលូន។

ឯជុំនាញមានសមត្ថកិច្ចដូចជា បរិស្ថាន.រដ្ឋបាលព្រៃឈើ.និងអាវុធហត្ត.ជុំនាញផ្សេងទៀត(ល)ពុំឃើញមានការចុះបង្រាបនោះទេ ពលរដ្ឋសង្ស័យថាជុំនាញទាំងអស់នោះបានត្រូវថ្នាំសណ្តំរបស់លោក ហៃ អស់ទៅហើយទើបរក្សាភាពស្ងាត់ស្ងៀមដូច្នេះ។

ប្រជាពលរដ្ឋសំណូមពរដល់ ឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តកំពុងធំគួរក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទផងទាន ជាពិសេសដាក់បទបញ្ជាឲ្យចុះបង្រាបរោងម៉ាស៊ីអាជ្រៀកឈើរបស់លោក ហៃ ឱ្យខានតែបានដើម្បីជៀសវាងប្រជាពលរដ្ឋមានការរិះគន់បន្ត៕ព័ត៌មានបឋម