(គេហទំព័រ ពន្លឺខ្មែរអមតៈ)ពិតជាសាហាវខ្លាំងណាស់ ! បបួលក្មេងស្រី ទៅឆ្លុះកង្កែបបែជា រំលោភ ហើយ សម្លាប់យកសាកសពទៅបោះចោលក្នុងទឹកស្រែ….

ចេញផ្សាយថ្ងៃអង្គារ៍ ទី១០ ខែឧសភា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

(ខេត្តសៀមរាប ) ÷ កាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២២ សមត្ថកិច្ចបានឃាត់ខ្លួន បុរសម្នាក់ដែលជាប់សង្ស័យថា បានល្បួងក្មេងស្រីវ័យ ១៣ ឆ្នាំ ដើរឆ្លុះកង្កែប ហើយចាប់រំលោភ រួចសម្លាប់បោះសាកសពចូលក្នុងទឹកស្រែយ៉ាងអណោចអធ័ម ពេលនេះបុរសជាជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ។

ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១៥និង៣០ នាទីនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីទទួលបានបណ្ដឹងរបស់គ្រួសាររងគ្រោះនិងដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍តេង ច័ន្ទណាត ស្នងការ និងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌដោយមានការសម្របសម្រួលពីតំណាងអយ្យការនៃសាលាដំបូងខេត្តសៀមរាប ទើបលោកនឹងកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយបានឃើញសាកសពដេកស្លាប់នៅក្មុងទឹកប្រាកដមែន ហើយបានពិនិត្យលើសាកសពិតជាករណីរំលោភសម្លាប់ ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យមកកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕