
(គេហទំព័រ ពន្លឺខ្មែរអមតៈ)កងរាជអាវុធហត្ថខេត្ដ បាត់ដំបង បំបែកសំបុកក្រុមជួញដូរអាវុធឆ្លងដែនដោយខុសច្បាប់ ឃាត់ខ្លួនមនុស្សបានចំនួន០៧នាក់ ជាប់ពាក់ព័ន្ធចាត់ការទៅតាមផ្លូវច្បាប់!!
ចេញផ្សាយថ្ងៃអង្គារ៍ ទី១០ ខែឧសភា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តបាត់ដំបង ÷ ការអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារងកងយោធពលខេមរភូមិន្ទ នឹងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការដឹកនាំបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅវេលាម៉ោង ១៩ និង ៣០ នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្នាក់ការដោះដូរអីវ៉ាន់ ស្ថិតក្នុង ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់៖
១-ឈ្មោះ ឆាន់ ស្រស់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ បើកបរ អាស័យដ្ឋាន ភូមិយាង ឃុំយាង ស្រុកពួកខេត្តសៀមរាប ។
២-ឈ្មោះ ប៉ក់ ពៅ ហៅ ប៉យ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ បើកបរ អាស័យដ្ឋាន ភូមិអូរចម្លងលើ ឃុំតាត្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូត
១-រថយន្ត ចំនួន ០១ គ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-4837 (សំរាប់ ដឹកទំនិញផ្ញើចេញចូលទៅប្រទេសថៃ) ។
២-ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង ម៉ាក VIVO ពណ៌ ខ្មៅ និង ម៉ាក OPPO ពណ៌ ខៀវ ។
ដល់នៅម៉ោង ០៨ និង ០០ នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០១ នាក់៖ ឈ្មោះ ហឺ ឡៃហៀក ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ អ្នកទទួលបញ្ញើអ៊ីវ៉ាន់ប្រចាំស្រុកបវេល មានអាស័យដ្ឋាន ភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។
សម្ភារៈវត្ថុតាងដកហូត
១-រថយន្ត ចំនួន ០១ គ្រឿង ម៉ាក Morning ពណ៌ ស ស្លាកលេខ បាត់ដំបង 2D-0257 (សំរាប់ដឹកទំនិញដែលផ្ញើពីស្រុកបវេលទៅស្រុកកំរៀង) ។
២-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង ម៉ាក OPPO ពណ៌ ខៀវ ។
ដោយមានការសម្របសម្រួលពីលោក ដួង សារ៉ន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង នៅវេលា ម៉ោង ០៩ និង ៤៥ នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចលំនៅដ្ឋានរបស់ឈ្មោះ ហ៊ី ឡៃហៀក ស្ថិតក្នុងភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើការដកហូតវត្ថុតាង៖
១-រថយន្ត ០១ គ្រឿង ម៉ាក Starex ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2BI-0257 ។
២-ប័ណ្ណសម្គាល់យានយន្ត ០១ សន្លឹក ។
នៅវេលាម៉ោង ១២ និង ២៥ នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅចំណុច ភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ វើន វាសនា ហៅ លុន ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ នគរបាល ស្នាក់នៅភូមិឃាំង ឃុំយាង ស្រុកពួក ខេត្តសៀមរាប ។
១-រថយន្ត ០១ គ្រឿងម៉ាក Lexus RX 330 ពណ៌ ស ស្លាកលេខ ភ្នំពេញ 2BH-6099 ។
២-ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក IPHONE ពណ៌ ទឹកមាស ។
៣-ចិញ្ចៀន ០១ វង់ ។
៤-ប្រាក់ថៃចំនួន ៩០០០ (ប្រាំបួនពាន់ ) បាត ។
នៅវេលាម៉ោង ១៣ និង ៣០ នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុង ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបន្តឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ទៀត ៖
១-ឈ្មោះ សម្បត្តិ ស្រីលីន ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ អ្នកទទួលបញ្ញើអីវ៉ាន់ប្រចាំស្រុកមង្គលបូរី អាស័ យដ្ឋាន ភូមិប្រឡាយលួងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
២-ឈ្មោះ សោម ចាន់ណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានអាស័យដ្ឋាន ភូមិតាដោក ឃុំឬស្សី ក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
៣-ឈ្មោះ ថន ម៉េងគង់ ហៅ វីន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ លក់ត្រី អាស័យដ្ឋាន ភូមិឬស្សីក្រោក ឃុំ ឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
វត្ថុតាងដកហូត
១-កាំភ្លើងខ្លីចំនួន ០២ ដើម ម៉ាក ROLO ពណ៌ ទឹកប្រាក់ លេខ 21TH010037 និងម៉ាកGLOCK 1ទពណ៌ ខ្មៅ លេខ 2104859 ។
២-គ្រាប់កាំភ្លើង GLOCK ចំនួន ២១ គ្រាប់ និងបង់ចំនួន ០២ ។
៣-គ្រាប់កាំភ្លើង ROLO ចំនួន ១៤ គ្រាប់ ។
៤-គ្រាប់កាំភ្លើង AK 47 ចំនួន ១០០០ គ្រាប់ ។
៥-សំបកគ្រាប់បែក ចំនួន ៥០ គ្រាប់ ។
៦-គីបគ្រាប់បែក ច្រកក្នុងកំប៉ុង ចំនួន ០៥កំប៉ុង ស្មើ ៥០គឺប និងនៅក្រៅកំប៉ុង ចំនួន ០១ គីប សរុប ចំនួន ៥១ គីប ។
៧-សំបកកសដក (បើករួច) គ្រាប់កាំភ្លើង AK47 ចំនួន ០៣ កេស ។
៨-សំបកកសន្នោ ចំនួន ០៥ កេស ។
៩-ទូរស័ព្ទដៃចំនួន ០២ គ្រឿង ម៉ាក OPPO ពណ៌ ខ្មៅ ។
សរុបការឃាត់ខ្លួនជនសង្ស័យ
១-ឈ្មោះ ឆាន់ ស្រស់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ បើកបរ អាស័យដ្ឋាន ភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប ។
២-ឈ្មោះ ប៉ក់ ពៅ ហៅ ប៉យ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ បើកបរ អាស័យដ្ឋាន ភូមិអូរចម្លងលើ ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង ។
៣-ឈ្មោះ ហ៊ី ឡៃហៀក ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ អ្នកទទួលបញ្ញើអីវ៉ាន់ប្រចាំស្រុកបវេល មានអ ស័យដ្ឋាន ភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។