
(គេហទំព័រ ពន្លឺខ្មែរអមតៈ)កម្លាំងចម្រុះចុះអនុវត្តសាលដីកាដែលរំលោភចូលកាន់កាប់ដីរបស់ក្រុមហ៊ុន និងឆែកឆេរទីតាំងស្តុកឈើដោយខុសច្បាប់
ចេញផ្សាយថ្ងៃច័ន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តព្រះវិហារ ÷ កម្លាំងចម្រុះចុះអនុវត្តសាលក្រុងប្រគល់ដីចំនួន ២៣.៤ ហិកតា ទៅអោយក្រុមហ៊ុនចំការកៅស៊ូមេគង្គ ខូអិលធីឌី( co ltd ) ដែលបុគ្គលឈ្មោះ ជា ឆេងគន រំលោភចូលកាន់កាប់ដោយខុសច្បាប់នៃដីរបស់ក្រុមហ៊ុន នឹងឆែកឆេរទីតាំងស្តុកឈើដោយខុសច្បាប់ ដែលបុគ្គលឈ្មោះ ជា ឆេងគន យកដីចម្ការកៅស៊ូមេគង្គ ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅក្នុងភូមិជីអោក ឃុំរមណីស្រុករវៀង ខេត្តព្រះវិហារ យកមកស្តុកទុកឈើខុសច្បាប់ ត្រូវបានបង្ក្រាបកាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២នេះ។
ប្រតិបត្តិការចុះបង្ក្រាបនេះ លោក គឹម សំឡេង ព្រះរាជអាជ្ញារង បានអោយដឹងថា ក្រោមការចាត់តាំងពីឯកឧត្តម ទី សុវណ្ណថាល ព្រះរាជអាជ្ញានឹងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចាត់តាំងអោយលោកដឹកនាំ កម្លាំងចម្រុះចុះមកអនុវត្តសាលក្រមនិងឆែកឆេរទីតាំងដីមួយកន្លែងតាមសាដេកាឆែកឆេររបស់អយ្យការអមសាលាដំបូងលេខ ៥៩៣ អយ ចុះថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ ស្ថិតក្នុងបរិវេណក្រុមហ៊ុនចំការកៅស៊ូមេគង្គ ខូអិលធីឌី មានទីតាំងស្ថិតនៅភូមិជាអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានបុគ្គលឈ្មោះ ជា ឆេងគន រំលោភដីយកមកកាន់កាប់ដោយខុសច្បាប់ ។
ប្រតិបត្តិការអនុវត្តសាលក្រមនិងឆែកឆេរទីតាំងស្តុកឈើខុសច្បាប់នេះ សមត្ថកិច្ចចម្រុះដែលមានសង្កាត់រដ្ឋបាលព្រៃឈើរវៀងចូលរួមផងដែរនោះបានបង្ក្រាបឈើខុសច្បាប់ប្រភេទលេខ ១ ឈើតាសេកប្រមាណជាង ៤ ម៉ែត្រគូប គល់ឈើជាច្រើនកំណាត់ និងវត្ថុតាងមួយចំនួនទៀតព្រមទាំងនាំខ្លួនបុរសចំនួន ៣នាក់មកកាន់សង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីសាកសួរនិងកសាងសំណុំរឿងបន្ត ។
ដោយលែកដីដែលបុគ្គលឈ្មោះ ជា ឆេង គន លេខ ១២ក ចុះថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២ ជាមួយគ្នានោះតំណាងក្រុមហ៊ុនចម្ការកៅស៊ូមេគង្គ ខូអិលធីឌី បានបញ្ជាក់ថា ក្រោយពេលទទួលបានដីទំហំ ២៣.៤ហិកតា បាទឈ្មោះ ជា ឆេងគន រំលោភកាន់កាប់ដោយខុសច្បាប់នេះ ក្រុមហ៊ុននឹងយកដីនោះមកសាងសង់សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករធ្វើការក្នុងចំការកៅស៊ូដោយឥតគិតថ្លៃ ។
សូមបញ្ជាក់ថា មកដល់ពេលនេះសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើកំពុងបញ្ជូនឈើដែលបង្ក្រាបបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីធ្វើការវាស់វែងតាមផ្លូវច្បាប់៕