(គេហទំព័រ ពន្លឺខ្មែរអមតៈ)លោក សៅ សារឿន ប្រធានសាខាបក្សនិយមសារ៉ុងចំនួន ២;000 សារ៉ុងជូនដល់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែតសំរាប់ប្រើប្រាស់ក្នុងការងារ

ចេញផ្សាយថ្ងៃអង្គារ៍ ទី១៦ ខែឧសភា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ក្រុងប៉ោយប៉ែត ÷ នៅរសៀលថ្ងៃអាទិត្យទី១៥ខែឧសភាឆ្នាំ២០២២
លោក សៅ សារឿន ប្រធានសាខាបក្ស ស២៧ បានដឹកនាំសមាជិក សមាជិកាសាខាបក្ស នាំយកសារ៉ុង ចំនួន ២,០០០សារ៉ុង (ពីរពាន់សារ៉ុង)ជូនដល់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់អូរឫស្សី សម្រាប់ប្រើប្រាស់ក្នុងការងាររបស់ គណបក្សប្រជាជនកម្ពុជា សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

ក្នុងឱកាសនោះដែរ លោកប៉ាន សេរី ក្នុងនាម ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់អូរឫស្សី និងសមាជិក សមាជិកាទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមសាខាបក្ស ស ២៧ ដែលដឹកនាំដោយលោក សៅ សារឿន និងសូមគោរពជូនពរដល់លោកប្រធាន ព្រមសមាជិក សមាជិកា ទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជូបប្រសព្វតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។