
(គេហទំព័រ ពន្លឺខ្មែរអមត:)ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាបចូលរួមកិច្ចប្រជុំស្តីពីគម្រោងកែលម្អស្ទឹងសៀមរាបជំហានទី២
ចេញផ្សាយថ្ងៃអង្គារ៍ ទី១៧ ខែឧសភា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ÷ កិច្ចប្រជុំស្តីពីគម្រោងកែលម្អស្ទឹងសៀមរាប ជំហានទី២ (KHM-18) ក្រោមឥណទានសម្បទានរបស់ធនគារអាហរណ៍នីហរណ៍សាធារណរដ្ឋកូរ៉េ ដោយផ្តោតលើការស្តារស្ទឹងសៀមរាប ដើម្បីបញ្ជៀសទឹកលិចក្រុងសៀមរាប នារដូវវស្សា ពីចំណុចស្ពានវាងក្រុង ទៅដល់ភូមិអារញ្ញ ប្រវែង ៥គីឡូម៉ែត្រ បន្តពីគម្រោងសាងសង់ប្រព័ន្ធលូចម្រោះទឹកកខ្វក់ និងស្តារស្ទឹងសៀមរាបជំហានទី១ (KHM-7) ដែលដឹកនាំប្រជុំដោយ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីរឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ព្រមទាំងមានចូលរូមពីភាគីកូរ៉េ គណៈអភិបាលខេត្ត រដ្ឋបាលក្រុង តំណាងអាជ្ញាធរជាតិអប្សរា និងមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត ។
ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២
#រដ្ឋបាលខេត្តសៀមរាប
#អរគុណសន្តិភាព
#សៀមរាបផ្ទះខ្ញុំ