
(គេហទំព័រ ពន្លឺខ្មែរអមត:)ច្បាប់ៗឰតែច្បាប់!!!មូលហេតុអ្វីបានជាការនាំ ជ្រូកខុសច្បាប់ចេញពីប្រទេសវៀតណាម ចូលមកកម្ពុជាបាន រហូតបែបនេះ ? នៅតែឆ្ងល់ហើយ គិតមិនដល់ដដែល !
ចេញផ្សាយថ្ងៃច័ន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តត្បូងឃ្មុំ ÷ សកម្មភាពបទល្មើសនាំចូលជ្រូករស់ដោយខុសច្បាប់ តាមច្រករបៀងក្នុងទឹកដីខេត្តត្បូងឃ្មុំ ក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្រ្កាបបានជនល្មើស ៤នាក់ និងវត្ថុតាងជ្រូករស់ ចំនួន ៣២ក្បាល ។
នាវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ និងដោយមានការសហការគ្នារវាង ក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានធ្វើការស្ទាក់ចាប់បានរថយន្ដ ០១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ជាប្រភេទរថយន្ដដឹកអ្នកដំណើរ ១៥កៅអី គ្មានស្លាកលេខ បានលួចដឹកជញ្ជូនជ្រូករស់ដោយខុសច្បាប់ ៣២ក្បាលនាំចូលពីប្រទេសវៀតណាម ឆ្លងកាត់តាមច្រករបៀងក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងយកទៅចែកចាយនៅក្នុងក្រុងសួង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ។ ក្នុងសកម្មភាពចុះបង្រ្កាបបទល្មើសនាពេលនោះ ក៏មានការប៉ះទង្គិចគ្នារវាងក្រុមជនល្មើស និងក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ ដោយក្រុមជនល្មើសព្យាយាមបើករថយន្ដរត់គេច រហូតបើកបំបុករថយន្ដរបស់កម្លាំងក្រុមការងារជំនាញ និងមានអ្នកប៉ុនប៉ងមករំដោះមនុស្សថែមទៀតផង ប៉ុន្ដែនៅតែមិនអាចគេចផុតពីសំណាញ់ច្បាប់បាននោះទេ ដោយបានធ្វើការឃាត់ខ្លួនជនល្មើសចំនួន ៤នាក់ និងវត្ថុតាងជ្រូករស់ ចំនួន៣២ក្បាល
បច្ចុប្បន្នជនល្មើសទាំង៤រូប ត្រូវបានមន្រ្ដីជំនាញនាំយកទៅសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់ ដោយឡែកជ្រូករស់ទាំងនោះ បានប្រគល់ឱ្យមន្រ្ដីជំនាញយកទៅរក្សាទុក និងធ្វើចត្តាឡីស័ក នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ .🤝🤝🤝