(គេហទំព័រ ពន្លឺខ្មែរអមតៈ)កម្មវិធីសាស្ត្រនិកព្រហ្មម៉ាញ់សាសនាឥណ្ឌូដែលដឹកនាំដោយលោកគ្រូ(សេលីត)ដែលនិមន្តព្រះសង្ឃមកពីប្រទេសឥណ្ឌាសូត្រមន្តប្រស់ព្រំទីសក្ការបូជាសុំសេចក្តីសុខនិងពាំនាំព្រហ្មម៉ាញ់សាស្រ្តនាឥណ្ឌូឲ្យបានទូលំទូលាយ

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ÷ នៅថ្ងៃទី២ខែមិថុនាឆ្នាំ 2022.សាស្ត្រនិកសាសនាព្រហ្មម៉ាញ្ញ់សាសនាហិណ្ឌូដែលដឹកនាំដោយលោក(សេលីត)បានប្រារព្ធធ្វើឡើងដើម្បីសុំព្រះធណីថ្មីសម្រាប់កសាងទីសក្ការៈបូជាដែលស្ថិតនៅក្នុងភូមិស្រះខ្វាវឃុំត្បែងស្រុកបន្ទាយស្រីខេត្តសៀមរាប។
ក្នុងពិធីនោះដែលក៏មានការអញ្ជើញចូលរួមពីសាស្ត្រនិកសាសនាជាច្រើនរូបមកពីប្រទេសឥណ្ឌានឹងមកពីក្រុងភ្នំពេញយ៉ាងអធឹកអធម។

ពិធីនេះប្រព្រឹត្តឡើងនៅវេលាម៉ោង 9:30នាទី ព្រឹកហើយនិងបញ្ចប់ទៅវិញនៅ វេលា1:10នាទីរសៀលថ្ងៃខែដដែល
កម្មវិធីមានចែកចេញជា៖
-ពិធីជួបជុំសាស្ត្រនិកសាសនា
-ពិធីនិមន្តព្រះសង្ឃសូត្រមន្តប្រស់ព្រំឧប្បដ្ឋានសុំសេចក្តីសុខសេចក្តីចំរើននៅទឹកដីចាប់បដិសន្ធិថ្មី
-ពិធីក្រុងពាលីដែលប្រព្រឹត្តទៅដោយលោកគ្រូនឹងព្រះសង្ឃនិមន្តមកពីប្រទេសឥណ្ឌាដើម្បីសុំសេចក្តីសុខសេចក្តីរើនសម្រាប់សាងសង់ទីសក្ការបូជានៅតាមតំបន់សំរាប់ពំនាំផ្សព្វផ្សាយព្រហ្មម៉ាញ់សាសនាហិណ្ឌូឲបានទូលំទូលាយ។