(គេហទំព័រ ពន្លឺខ្មែរអមតៈ:)កំលាំងនគរបាល ក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាប ក្រុមចោរឆក់ ទាំងថ្ងៃយប់ ដូចៈលៀងរលឹម ..!

ចេញផ្សាយថ្ងៃ៨ ខែមិថុនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ក្រុងប៉ោយប៉ែត. : ដោយ អនុវត្តន៍ យ៉ាងមុឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បញ្ជាផ្ទាល់ ទៅកម្លាំងជំនាញផែនព្រហ្មទណ្ឌ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ហូបាងថាញ់ (HO BANG THANH) ភេទស្រី អាយុ៣២ ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងរាយការណ៍ថាៈ

កាលពីយប់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៤និង៤០ នាទី ឈានចូល ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២២ រូបគាត់ (ហូបាងថាញ់) បានជួលម៉ូតូផាសអាប់ជិះចេញពីបុរីដួងច័ន្ទ ទៅខារ៉ាអូខេអេហ្វផា្លស ហើយដកទូរស័ព្ទកាន់ចុចនឹងដៃ ម៉ាក IPhone12pro Max ពណ៌ទឹកសមុទ្រ ។

ពេលកំពុងតែធ្វើដំណើរតាមផ្លូវ ក៏ស្រាប់តែមានចោរចំនួន០២ នាក់ ភេទប្រុស ជិះម៉ូតូ០១គ្រឿង មកពីក្រោយ ហើយឆក់ កន្ត្រាក់យកទូរស័ព្ទចេញពីដៃ បណ្តាលអោយឈ្មោះ ហូបាងថាញ់ ធ្លាក់ពីលើផាសអាប់ រងរបួសបែកមុខ(ដេរជាច្រើនថ្នេរ) ។

បន្ទាប់ពីបានទទួលព័ត៌មានភ្លាមកម្លាំងជំនាញបានចុះ ស្រាវជ្រាវ ឈានដល់ការនាំខ្លួនឈ្មោះ សឿន ពិសី ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកទទួលទិញទូរស័ព្ទ ដែលជនល្មើសឆក់បាន ហើយបានដកហូតទូរស័ព្ទបាន២គ្រឿងរបស់ជនរងគ្រោះដើម្បីប្រគល់ជូនម្ចាស់វិញ ។

ក្រោយពីបានស្រាវជ្រាវកំលាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យនិងបក្សពួកចំនួន០៦នាក់ស្រី ម្នាក់ប្រពន្ធជនដៃដល់ថោង ហាំងហៅហាក់ឈ្មោះដូចខាងក្រោម៖

១/ថោង ហាំងហៅហាក់ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ(ជនដៃដល់)

២/ហុង ចាន់ឌី ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ (អ្នកបិតគូទ)
ពេលឆក់បាន ។

៣/ស៊ុន លាភ ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក

៤/អូន សាវ័នភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក

៥/សែត សុខជា ភេទប្រុស អាយុ១៥ឆ្នាំមុខរបរកម្មករ បក្សពួក

៦/យឿម ណារី ភេទស្រី អាយុ១៧ឆ្នាំ ប្រពន្ធជនដៃដល់ជាបក្សពួកនិងសំគំនិត

៧/ឈ្មោះសឿន ពិសី ហៅសី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរទទួលបញ្ចាំ ទទួលទិញនិងជួសជុលទូរសព័្ទ ។

ក្រោយបានសាកសួរកំលាំងជំនាញឈានដក់ការឃាត់ខ្លួនជសង្ស័យ២នាក់ទៀត

១/ ផឹង អូនរាជ ភេទប្រុសអាយុ១៧ឆ្នាំមុខ
របរគ្មាន អ្នកបើកម៉ូតូធ្វើសកម្មភាពឆក់ ។

២/ សែត គឹមហេងហៅប្រេមភេទប្រុស អាយុ១៦ឆ្នាំមុខរបរគ្មានអ្នកបើកម៉ូតូធ្វើសកម្មភាពឆក់ ។

ក្នុងនោះយើងបានដកហូតម៉ូតូជិះធ្វើសកម្មភាពចំនួន៤គ្រឿងក្នុងនោះc125ព័ណខ្មៅ២គ្រឿង អឹមស្លះ១គ្រឿងនិងMSXមួយគ្រឿង កាំបិតចំនួន៥ដើម សាម៉ូរ៉ៃ៣ដើមនិងកាំបិតខ្វែវ២ដើម ។

កំលាំងជំនាញ ស្នើរសុំឃាត់ខ្លួនជនទាំង៩នាក់ខាងលើដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ។
កំលាងជំនាញស្នើរសុំប្រគល់ទូរសព្ទ័ជូនម្ចាស់ដើមវិញ ផងដែរ ។