
(គេហទំព័រ ពន្លឺខ្មែរអមតៈ)ផ្ទះយាយច្រឹប នៅក្រុងព្រៃវែង បើកល្បែងសុីសង ជល់មាន់ តាមអនឡាញភ្នាល់ដាក់ប្រាក់ក្នុងមួយគូ១លានទៅ២លានរៀល តែអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប.!!!
ចេញផ្សាយថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្ដព្រៃវែង៖ មានសេចក្តីរាយការណ៍មកថា នៅផ្ទះយាយច្រឹប កំពុងបើកឲ្យភ្ញៀវចូលទៅលេងល្បែងភ្នាល់ជល់មាន់ តាមប្រព័ន្ធទូរទស្សន៍អនឡាញ ដែលទីតាំងនេះស្ថិតនៅក្នុងភូមិ ជេីងទឹក (ក) សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្ដព្រៃវែង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។
បើយោងប្រភពពីអ្នកចេញចូលលេងល្បែងសុីសង ជល់មាន់ តាមអនឡាញ បានអោយដឹងថា ទីតាំងជល់មាន់មួយកន្លែងនេះ គឺបើកលេងដុះស្លែយូហើយ ម្យ៉ាងវិញទៀតនោះ (យាយច្រឹប) បានរត់ការគ្រប់ច្រកល្ហកនិងចាយខ្ទង់ដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងក្រុងព្រៃវែងអស់ទៅហើយ ដើម្បីរក្សាភាពស្ងៀមស្ងាត់ គឺអាចបើកលេងដោយសេរី មិនចាំបាច់ព្រួយបារម្ភខ្លាចសមត្ថកិច្ចចុះមកបង្ក្រាបនោះឡើយ។
ប្រជាពលរដ្ឋរស់នៅមូលដ្ឋាន បាននាំគ្នាលើកឡើងថា ល្បែងអនឡាញមានគ្រប់ភេទរីកដុះដាលដូចផ្សិតទៅហើយសព្វថ្ងៃនេះ តើឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុចរបស់រដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ អោយមន្ត្រីពាក់ព័ន្ធក្រោមឱវាទទាំងអស់ យកទៅអនុវត្ដន៍ ដើម្បីទប់ស្កាត់ និង កាត់បន្ថយ អំពើហិង្សាក្នុងគ្រួសារ និង អំពើ ចោរកម្ម លួច ឆក់ ប្លន់ ជាដើម។ល។ ផ្ទុយមកវិញ ទីតាំងបនល្បែងស៊ីសងខុសច្បាប់កាន់តែកើនឡើងទ្វេដងទៅវិញ។
ទោះជាយ៉ាងនេះក្តី បងប្អូនប្រពលរដ្ឋមានសង្ឃឹមនិងជឿជាក់លើកលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង ដែលលោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានា ជូនដល់ប្រជាពលរដ្ឋកន្លងមក ហើយពួកគាត់សង្ឈឹមយ៉ាងមុតមាំទៅលើលោកស្នងការ ថាលោកនិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះ ដើម្បីអោយស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ជុំវិញករណីខាងលើ សារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោកអធិការក្រុងព្រៃវែង បានទេ ដោយពុំស្គាល់លេខទូរស័ព្ទ ហើយបើសិនសាមីខ្លួនដែលជាប់ពាក់ព័ន្ធគិតថា សារព័ត៌មានយើងខ្ញុំចុះផ្សាយទៅមិនមានភាពសុក្រិតនិងមិនយុត្តិធម៌សម្រាប់ខ្លួនទេនោះ
អង្គភាពយើងខ្ញុំ រងចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើ ៕