រថយន្តហុីយ៉ាន់ដាយជ្រុលទៅបុករថយន្តកុងទីន័រចតនៅស្ងាមបណ្តាលឲ្យអ្នកធ្វើដំណើរគៀបជាប់ក្នុងកាបុិនចំណែកតៃកុងរងរបួសធ្ងន់

ចេញផ្សាយថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២
ការិយាល័យពន្លឺខ្មែរអមត: 017778289=0882476167

រាជធានីភ្នំពេញ ÷ បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្តហុីយ៉ាន់ដាយ មួយគ្រឿងដឹកសម្ភារៈ ជ្រុលទៅបុករថយន្តកុងតឺន័រចតស្ងៀមតាមចិញ្ចើមផ្លូវ ពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នករួមដំណើរកៀបជាប់ក្នុងកាប៊ីន រងរបួសធ្ងន់ចំណែកតៃកុងរងរបួសស្រាល និងដាច់ទ្រុងរថយន្តធ្លាក់មកក្រៅ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ៤០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខ រោងចក្រក្រោន តាមបណ្តោយផ្លូវមហាវិថីចោមចៅ (អតីតវេងស្រេង) ស្ថិតក្នុងសង្កសត់ចោមចៅទី១ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ 3A-0184 ចតស្ងៀមនៅចិញ្ចើមផ្លូវក្នុងទិសដៅពីកើតលិច នៅចំណុចកើតហេតុខាងលើ ដោយមិនមានដាក់ស្លាកសញ្ញាសម្គាល់ឲ្យបានត្រឹមត្រូវនោះទេ លុះមកដល់ម៉ោងកើតហេតុ ក៏មានរថយន្ដម៉ាកហុីយ៉ាន់ដាយមួយគ្រឿងដឹកសម្ភារៈពណ៌សស្លាកលេខភ្នំពេញ3E-5084បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតធ្វើដំណើរទិសដៅពីលិចទៅកើត ស្របគ្នាក៏ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នករួមដំណើរគៀបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់ ចំណែកអ្នកបើកបររងរបួសស្រាល។