
ទាំងសង្កាត់និងផ្នែករដ្ឋបាលព្រៃឈើស្នាក់ការនៅឃុំទំរីង កំពង់បើកភ្លើងខៀវឲ្យថៅកែអុសខ្នាតយក្សដឹកជញ្ជូនឈេីស្រស់ៗពីភ្នំ ហៅ(ភ្នំជី)តំបន់ព្រៃឡង់ឆ្ពោះទៅឆ្ពោះទៅទីក្រុងភ្នំពេញនិងតាមបណ្តាខេត្តយ៉ាងរលូន
ចេញផ្សាយថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២
ការិយាល័យពន្លឺខ្មែរអមត: 017778289=0882476167
ខេត្តកំពង់ធំ ÷ ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវទៅភ្នំជីបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថាឡានបុកស័រដឹកជញ្ជូនចេញពីព្រៃ(ភ្នំជី)មួយថ្ងៃៗ១០គ្រឿងទៅ២០គ្រឿងដឹកជញ្ជូនមកដាក់ឡានកុងទ័នរធំៗ ០៤គ្រឿង០៥គ្រឿងជារៀងរាល់ថ្ងៃពេលពួកគេដាក់អុសពេញហៀរលើសចំណុះចេញពីកន្លែងទីតាំងលើកអុសជាប់របងវត្ត ភូមិពោធិរោង ឃុំសុចិត្ត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ពួកគេដឹកជញ្ជួនចេញតែពេលយប់និងដល់កន្លែងគោលដៅគេទៅដល់ពេលរៀបភ្លឺតែម្ដង ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបន្តទៀតថារាល់យប់ឡានដឹកអុសយ៉ាងគគ្រឹកកក្រេងហាក់ដូចមិនខ្លាចខូចផ្លូវព្រោះផ្លូវដែលនៅម្តុំស្រុកនោះខូចដោយសាឡានដឹកអុសធំៗនោះហើយប៉ះពាល់សំឡេងឮពេញភូមិសម្រានមិនលក់សោះប្រជាពលរដ្ឋបានបន្តទៀតថាចាប់ពីម៉ោង១២.ដល់២:៣០ នាទីគាត់មិនដែលដេកលក់ឡើយព្រោះឡានដឹកអុសជាច្រើនគ្រឿង ចេញដង្ហែគ្នាពេលយប់ ។ ប្រជាពលរដ្នបានសំណូមពរដល់លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ ចាត់កូនចៅក្រោមឱវាទចុះមកពិនិត្យនៅចំណុចដែលបានរៀបរាប់ខាងលើហើយសំណូមពរឲ្យជួយមើលថៅកែអុសខ្នាតយក្សនេះផងទាន!ជាពិសេសសូមសំនូមពថ្នាក់ជាតិក្រឡេកមកមើលថៅកែអុសខ្នាតយក្សនៅចំណុចនោះគឺដឹកជញ្ជូនចេញពីព្រៃឡង់នៅចំណុច(ភ្នំជី)បើមិនមានការទប់ស្កាត់ឬបង្ក្រាបទេព្រៃឈើត្រូវរលាយអស់។សូមលោកមេត្តាចាត់កូនចៅក្រោមឱវាទចុះមកមើលតាមការគួរផងទៅទាន ។